វិទ្យុសម្លេងវៀតណាមបើកកម្មវិធីនយោបាយ “វៀតណាម - យុគសម័យស្ទុះឈានឡើង”

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃ ទី ២ ខែតុលា នៅស្ថានីយ៍វិទ្យុជាតិ (លេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ) វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីសម្ភោធកម្មវិធីនយោបាយពហុប្រព័ន្ធផ្សព្វផ្សាយ “វៀតណាម - យុគសម័យស្ទុះឈានឡើង”។  កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ លឹមនៅមហាសន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣បង្កើតការជឿទុកចិត្តថ្មី និងស្មារតីថ្មីក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយប្រធានបទសំខាន់ៗ   ចាប់ពីពេលនេះ រហូតដល់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

វិទ្យុសម្លេងវៀតណាមបើកកម្មវិធីនយោបាយ “វៀតណាម - យុគសម័យស្ទុះឈានឡើង” - ảnh 1ប្រតិភូបានធ្វើពិធីចុចប៊ូតុងចាប់ផ្តើមកម្មវិធីនយោបាយពហុប្រព័ន្ធផ្សព្វផ្សាយ និងពហុទម្រង់ “វៀតណាម - យុគសម័យជឿនលឿន” (រូបថត៖ VOV)

កម្មវិធី “វៀតណាម - យុគសម័យស្ទុះឈានឡើង” ផ្តោតសំខាន់លើការពាំនាំខ្លឹមសារដូចខាងជា៖ “ជំនឿថ្មី ស្មារតីថ្មី” សង្កត់ធ្ងន់ទៅលើភាពក្លាហាន ភាពវៃឆ្លាត និងជាពិសេសគឺសាមគ្គីភាព និងឯកភាពខ្ពស់ក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣;   "ឱកាស បញ្ហាប្រឈម និងទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់បក្សក្នុងយុគសម័យថ្មី" វិភាគលើការផ្លាស់ប្តូរសំខាន់ៗក្នុងពិភពលោក និងតំបន់ ទន្ទឹមនឹងនោះក៏បានលើកឡើងអំពីគោលដៅ និងចក្ខុវិស័យរបស់ប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ  រួមទាំងខ្លឹមសារសំខាន់ៗជាច្រើនទៀត។ កម្មវិធីនេះរួមបញ្ចូលការរួមមតិពីបញ្ញវន្តក្នុងស្រុកនិងអន្តរជាតិ អ្នកជំនាញ អ្នកជំនួញ ... ដោយមានទស្សនវិស័យជាច្រើនអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគតលើមាគ៌ារបស់វៀតណាមទៅកាន់កាលានុវត្តភាពថ្មី; គឺជារឿងរ៉ាវអំពីដំណើរនៃការស្ថាននាភាពជោគជ័យពីការខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននេះ។

វិទ្យុសម្លេងវៀតណាមបើកកម្មវិធីនយោបាយ “វៀតណាម - យុគសម័យស្ទុះឈានឡើង” - ảnh 2អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy ថ្លែងក្នុងពិធីបើកកម្មវិធី (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីសម្ពោធកម្មវិធី អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ ក្នុងផែនការរៀបចំនឹងមានកម្មវិធី និងព្រឹត្តិការណ៍នយោបាយសិល្បៈ ដើម្បីបន្តរួមចំណែកបំផុសក្តីប្រាថ្នាឆ្ពោះភាពជឿនលឿនរបស់ប្រជាជនវៀតណាម។  ស៊េរីនៃកម្មវិធីនេះនឹងត្រូវបានអនុវត្តជា ២ ដំណាក់កាល; ដំណាក់កាលទី១ ចាប់ពីពេលនេះរហូតដល់មហាសន្និបាតបក្សលើកទី១៤ និងដំណាក់កាលទី២ ក្រោយមហាសន្និបាត។ ក្នុងនោះក្នុងដំណាក់កាលទី១ ចាប់ពីពេលនេះរហូតដល់ប្រហែលខែមករា ឆ្នាំ២០២៦ អង្គភាពក្រោមឱវាទរបស់វិទ្យុសម្លេងវៀតណាម រួមទាំងអ្នកសារព័ត៌មានជិត ១០០០នាក់ ដែលជាសមាជិកសមាគមអ្នកសារព័ត៌មានវៀត ណាមនឹងខិតខំប្រឹងប្រែងផលិតស្នាដៃល្អៗ  រួមចំណែកជាមួយ វៀតណាម-យុគ្គសម័យជឿនលឿន; តាមនោះ រួមវិភាគទានជាឯកច្ឆ័ន្ទ រួមចំណែកអភិវឌ្ឍន៍មាតុភូមិ បង្ហាញពីក្តីស្រឡាញ់ និងការទទួលខុសត្រូវចំពោះអនាគតរបស់ប្រទេសជាតិ”។

កម្មវិធីនយោបាយពហុទម្រង់ និងពហុព័ត៌មានត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយតាមវិទ្យុ ទូរទស្សន៍ គ្រឹះស្ថានបោះពុម្ព និងបណ្តាញអេឡិចត្រូនិករបស់វិទ្យុសម្លេងវៀតណាមដូចជា៖ ប៉ុស្តិ៍ព័ត៌មាន (VOV1) ប៉ុស្តិ៍ទូរទស្សន៍ VOV ប៉ុស្តិ៍វប្បធម៌ - សង្គម (VOV2);  ប៉ុស្តិ៍តន្ត្រី (VOV3) ប៉ុស្តិ៍វិទ្យុជនជាតិ (VOV4) និងប៉ុស្តិ៍វិទ្យុផ្សាយសម្លេងជាភាសាបរទេស (VOV5); និងប៉ុស្តិ៍ទូរទស្សន៍៖ VOVTV ប៉ុស្តិ៍ទូរទស្សន៍ឌីជីថល VTC; សារព័ត៌មានអេឡិចត្រូនិក៖ VOV.VN និង VTCnews; កាសែតបោះពុម្ព សម្លេងវៀតណាម; នៅលើវេទិកាឌីជីថល VTC Now, VOV Live, VOVmedia និងជាពិសេសនៅលើផតខាស់។

កម្មវិធី “វៀតណាម - យុគសម័យស្ទុះឈានឡើង” ត្រូវបានរំពឹងថា ជាអាស័យស្ថានតភ្ជាប់ដួងចិត្តស្នេហាជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ប្រជាជនវៀតណាម និងជោគវាសនារបស់វៀតណាមក្នុងសម័យកាលថ្មី៕

ប្រតិកម្មទៅវិញ