លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Trinity College Dublin

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអៀរឡង់ នារសៀលថ្ងៃទី២ ខែ តុលា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងគណៈ ប្រតិភូជាន់ខ្ពស់វៀត
ណាមបានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Trinity College Dublin។ នេះជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំណាស់ និងមានកិត្យានុភាពបំផុតនៅលើពិភពលោក។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Trinity College Dublin - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យ Trinity College Dublin។ (រូបថត៖ VNA)
នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានថ្លែងសន្ទរកថាគោលនយោបាយស្តីពី “ចក្ខុវិស័យសម្រាប់យុគសម័យថ្មីក្នុងទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងអៀរឡង់ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។ លោកអគ្គលេខាបក្ស  ប្រធានរដ្ឋបានឲ្យដឹងថា ក្រោយរយៈពេលជិត ៣ ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិការលើច្រើនវិស័យរវាងវៀតណាម និងអៀរឡង់កាន់តែមានការអភិវឌ្ឍវិជ្ជមាន។ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអៀរឡង់ ដែលជាសមាជិកដ៏ស្វាហាប់ នៃសហភាពអឺរ៉ុប (EU) និងជាប្រទេសឈានមុខគេខាងនវានុវត្តន៍ និងជាប្រភពនៃមជ្ឈ ដ្ឋានវរជនរបស់ពិភពលោក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមាន ប្រសាសន៍ថា៖
“ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ វៀតណាម និងអៀរឡង់គួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ការគោរពច្បាប់អន្តរ ជាតិ ជាពិសេសការដោះស្រាយវិវាទដោយសន្តិវិធី មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ; គោរពតួនាទីរបស់អង្គការសហប្រជាជាតិ; ម្ចាស់ការផ្តួចផ្តើម គំនិតសហប្រតិបត្តិការថ្មី ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍរបស់មនុស្ស ជាតិ។ ជាពិសេសគឺចាំបាច់ត្រូវរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់សមុទ្រ និង មហាសមុទ្រនានា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងច្បាប់អន្តរជាតិ។ យើងក៏ត្រូវបន្តជំរុញសេរីភាវូបនីយ កម្មពាណិជ្ជកម្ម និងការវិនិយោគ; ចូលរួមក្នុងការកសាង និងបង្កើតច្បាប់លេងថ្មី ក្រប ខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិថ្មី ឲ្យកាន់តែយុត្តិធម៌ តម្លាភាព និងស្មើ ភាពជាងមុនផងដែរ”៕

ប្រតិកម្មទៅវិញ