ប្រឆាំងជំទស់ដាច់ខាតនឹងការប្រព្រឹត្តដោយប្រើហឹង្សារបស់កងកម្លាំងអនុវត្តច្បាប់ចិនចំពោះអ្នកនេសាទវៀតណាម

Chia sẻ

(VOVWORLD) - វៀតណាមមានការព្រួយបារម្ភ អាក់អន់ចិត្តយ៉ាងខ្លាំង និងប្រឆាំងជំទាស់ដាច់ខាតចំពោះទង្វើប្រព្រឹត្តដោយប្រើហឹង្សារបស់កងកម្លាំងអនុវត្តច្បាប់ចិន ទៅលើអ្នកនេសាទវៀតណាម និងកប៉ាល់នេសាទវៀតណាម ដែលប្រតិបត្តិការនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម បង្ករស្នាមបួស គំរាមកំហែងដល់អាយុជីវិត និងបង្កការខូចខាតលើទ្រព្យសម្បត្តិអ្នកនេសាទវៀតណាម។

ប្រឆាំងជំទស់ដាច់ខាតនឹងការប្រព្រឹត្តដោយប្រើហឹង្សារបស់កងកម្លាំងអនុវត្តច្បាប់ចិនចំពោះអ្នកនេសាទវៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ chinhphu.vn)
កាលពីថ្ងៃទី ២ ខែតុលា ពាក់ព័ន្ធនឹងរឿងហេតុដែលកងកម្លាំងអនុវត្តច្បាប់របស់ចិនបានបង្ក្រាប វាយឲ្យរបួស និងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនេសាទវៀតណាម នៅ លើកប៉ាល់នេសាទ QNg ៩៥៧៣៩ TS (ខេត្ត Quang Ngai) ខណៈពេលកំពុងប្រតិបត្តិ ការនៅក្នុងតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម នាថ្ងៃទី ២៩ ខែកញ្ញានោះ អ្នក នាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ សកម្មភាពខាងលើរបស់កងកម្លាំងអនុវត្តច្បាប់ចិនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa រំលោភបំពានលើច្បាប់ អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំង ដើរផ្ទុយនឹងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពីការគ្រប់ គ្រងជម្លោះនៅសមុទ្រឲ្យបានល្អជាង។ វៀតណាមមានការព្រួយបារម្ភ អាក់អន់ចិត្ត យ៉ាងខ្លាំង និងប្រឆាំងជំទាស់ដាច់ខាតចំពោះទង្វើប្រព្រឹត្តដោយប្រើហឹង្សារបស់កង កម្លាំងអនុវត្តច្បាប់ចិន ទៅលើអ្នកនេសាទវៀតណាម និងកប៉ាល់នេសាទវៀតណាម ដែលប្រតិបត្តិការនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម បង្ករស្នាមបួស គំរាម កំហែងដល់អាយុជីវិត និងបង្កការខូចខាតលើទ្រព្យសម្បត្តិអ្នកនេសាទវៀតណាម។
ក្រសួងការបរទេសវៀតណាមបានទំនាក់ទំនងយ៉ាងម៉ឺងម៉ាត់ជាមួយស្ថានទូតចិនប្រចាំនៅទីក្រុងហាណូយ ដោយប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខាងលើរបស់ កងកម្លាំងអនុវត្តច្បាប់របស់ចិន សំណូមពរឱ្យចិនគោរពយ៉ាងពេញលេញអធិបតេយ្យ ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ព្រមទាំងធ្វើការស៊ើបអង្កេតជាបន្ទាន់ និងជូនដំណឹងលទ្ធផលដល់ភាគីវៀតណាម ហើយកុំធ្វើសកម្មភាពប្រហាក់ប្រហែល ម្ដងទៀតឡើយ៕

ប្រតិកម្មទៅវិញ