អ៊ីស្រាអែលធ្វើការវាយប្រហារតាម​ផ្លូវ​អាកាសថ្មី សំដៅលើ​ភាគកណ្តាលរដ្ឋធានីបេរូតនៃប្រទេសលីបង់

Chia sẻ
(VOVWORLD) - នៅព្រឹកព្រលឹមថ្ងៃទី ៣ ខែតុលា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស សំដៅទៅលើមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់ al-Bachoura ភាគកណ្តាលនៃរដ្ឋធានី Beirut របស់ប្រទេសលីបង់ បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងនិងរថយន្តដែលចតនៅក្បែរនោះ។

យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហារតាមផ្លូវអាកាសបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និង ១១ នាក់រងរបួស។ មុនពេលការវាយប្រហារតាមផ្លូវអាកាសនៅកណ្តាលទីក្រុងបេរូត អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនបីលើក នៅក្នុងតំបន់ Haret Hreik នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។ កងទ័ពអ៊ីស្រាអែលបានទាមទារឱ្យប្រជាជននៅតំបន់ភាគខាងត្បូងទីក្រុងបេរូតជម្លៀសចេញ បន្ទាប់ពីបានប្រកាសបើកការវាយប្រហារបន្ថែមទៀតលើមូលដ្ឋានរបស់ក្រុមហេសបូឡានៅប្រទេសលីបង់។

អ៊ីស្រាអែលធ្វើការវាយប្រហារតាម​ផ្លូវ​អាកាសថ្មី សំដៅលើ​ភាគកណ្តាលរដ្ឋធានីបេរូតនៃប្រទេសលីបង់ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីប្រជុំជន Khiyam ប្រទេសលីបង់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់លីបង់ លោក Najib Mikati កាលពីយប់ថ្ងៃទី ២ ខែតុលា បានចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសនេះ បានធ្វើឱ្យមនុស្ស ១,២ លាននាក់ត្រូវជម្រៀសចេញ។ លោក Mikati បានអំពាវនាវឱ្យអនុវត្តន៍បទឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា ដើម្បីបញ្ឈប់ការបង្ហូរឈាមគ្នា និងបញ្ឈប់ការបំផ្លិចបំផ្លាញប្រទេសលីបង់។

កាលពីយប់ថ្ងៃទី ២ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា អង្គភាពជួរមុខនៅក្នុងយុទ្ធនាការវាយប្រហារលើគោកនៅភាគខាងត្បូងប្រទេសលីបង់បានបាត់បង់ទាហានរហូតដល់ទៅ ៨ នាក់ក្នុងនោះមាននាយទាហានចំនួន ៣ នាក់ ត្រឹមតែមួយថ្ងៃនៃការប៉ះទង្គិចគ្នាជាមួយខ្មាន់កាំភ្លើងហេសបូឡា។ នេះជាការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ IDF នៅក្នុងការប្រយុទ្ធឆ្លងព្រំដែន ជាមួយក្រុមហេសបូឡា អស់រយៈពេល១ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ