វេទិកាសមុទ្រអាស៊ានលើកទី ៩ បានប្រារព្ធនៅទីក្រុង Da Nang

Chia sẻ

(VOVWORLD) -  វេទិកាសមុទ្រអាស៊ានលើកទី ៩ (AMF-9) ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ៥ ធ្នូ នៅទីក្រុង Da Nang ដោយវៀតណាមជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូជាង ៥០ នាក់ មកពីប្រទេសទាំង ១០ នៃសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលេខាធិការ ដ្ឋានអាស៊ាន។

វេទិកាសមុទ្រអាស៊ានលើកទី ៩ បានប្រារព្ធនៅទីក្រុង  Da Nang - ảnh 1តំណាងដែលចូលរួមក្នុងវេទិកា ថតរូបអនុស្សាវរីយ៍ (រូបថតៈ Binh Nguyen) 

អញ្ជើញថ្លែងក្នុងឱកាសបើកវេទិកានេះ លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងសន្តិសុខដែនសមុទ្រតែងតែជាវិស័យអាទិភាពមួយ ក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអា ស៊ាននិងរវាងអាស៊ានជាមួយដៃគូ។ បច្ចុប្បន្ននេះ មានទីភ្នាក់ងារអាស៊ានចំនួន ១២ ចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការតាមសមុទ្រ ដែលមានខ្លឹមសារជាច្រើន ពោលគឺពីការធានាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រ ការស្វែងរកនិង ជួយសង្គ្រោះ រហូតដល់ការប្រឆាំងនឹងចោរកម្មដើម្បីប្រឆាំងនឹងការនេសាទខុសច្បាប់ ការការពារបរិស្ថាននិងការដោះស្រាយកាកសំណល់ប្លាស្ទិច។ លោក Vu Ho បានស្នើអោយបណ្តាប្រទេស បង្កើនកិច្ចពិភាក្សា ក៏ដូចជាដាក់ចេញនូវដំណោះស្រាយ ដើម្បីពង្រឹងក៏ដូចជាលើកកម្ពស់តួនាទីនៃវេទិកាសមុទ្រអាស៊ាននិងពង្រីកវេទិកាសមុទ្រអាស៊ាន ក្នុងការជំរុញកិច្ចសន្ទនា ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអំពីបញ្ហាសមុទ្រក្នុងតំបន់។

ប្រធានបទជាច្រើនត្រូវបានលើកមកពិភាក្សានៅក្នុងវេទិកាសមុទ្រអាស៊ាន រួមមានការធានាសន្តិភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ ការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ព្រមទាំងការស្រាវជ្រាវនិងជួយ សង្គ្រោះនិងពង្រឹងការតភ្ជាប់កិច្ចការពារបរិស្ថានសមុទ្រ ក៏ដូចជាលើកកម្ពស់ទេសចរ ណ៍សមុទ្រជាដើម៕

ប្រតិកម្មទៅវិញ