វេទិកាសមុទ្រអាស៊ានបើកទូលាយលើកទី ៧បានប្រារព្ធនៅទីក្រុង Da Nang |
វេទិកានេះ មានការចូលរួមពីប្រតិភូជាង ៩០ រួមមានមន្រ្តីរដ្ឋាភិបាល អ្នកស្រាវជ្រាវ មកពីប្រទេសអាស៊ានចំនួន ១០, ដៃគូសន្ទនាអាស៊ានចំនួន ៨ (រួមមានអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ីនិងសហរដ្ឋអាមេរិក) ព្រមទាំងលេខាធិការដ្ឋានអាស៊ាននិងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងមតិក្នុងឱកាសបើកវេទិកានេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានស្នើឱ្យអ្នកចូលរួមវេទិកាសមុទ្រអាស៊ាន បើកទូលាយការពិនិត្យលើសភាពការណ៍នៃកិច្ចសហប្រតិបត្តិការសមុទ្រក្នុងពេលកន្លងមក ដើម្បីកំណត់ការលំបាក និងឧបសគ្គ ក៏ដូចជាលើកឡើងនូវអនុសាសន៍ណែនាំដំណោះស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើសមុទ្រនាពេលខាងមុខ។
ក្នុងនោះ មានការពង្រឹងតួនាទីនៃវេទិកាសមុទ្រអាស៊ានបើកទូលាយ ដើម្បីជួយឧបត្ថម្ភដល់ការសម្របសម្រួលសកម្មភាពសហប្រតិបត្តិការតាមសមុទ្រក្នុងតំបន់។ ជាពិសេស ក្នុងបរិបទអបអរខួប ២៥ ឆ្នាំ នៃអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មានសុពលភាព អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានស្នើឱ្យគណៈប្រតិភូ ធ្វើការវាយតំលៃ លើការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាក្នុងតំបន់ ក៏ដូចជាធានាថា រាល់សកម្មភាពលើសមុទ្រក្នុងតំបន់សុទ្ធតែបានគោរពតាមអនុសញ្ញាទាំងស្រុង៕