ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ kinhtetrunguong.vn) |
វេទិកានេះមានសិក្ខាសាលាចំនួន៤ ដឹកនាំដោយថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈឹម ក្រសួង និងសាខា រៀបចំឡើងនាព្រឹកនេះ និងកិច្ចប្រជុំពេញអង្គ ដែលរៀបចំដោយនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម រួមទាំងតំណាងថ្នាក់ដឹកនាំរដ្ឋសភា។
នៅព្រឹកមិញនេះ ក្នុងសិក្ខាសាលា “ទីផ្សារហិរញ្ញវត្ថុ និងទីផ្សារអចលនទ្រព្យប្រកបដោយតម្លាភាព ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចលឿន និងនិរន្តរភាព” តំណាងក្រសួង វិស័យ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ បានផ្តោតសំខាន់លើការវិភាគ និងបញ្ជាក់ពីស្ថានភាព និងដំណោះស្រាយសម្រាប់វិស័យសំខាន់ៗ ទាំងពីរនេះ។ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Can Van Luc បានលើកឡើងថា៖ “ចាំបាច់ត្រូវពន្លឿនដំណើរការនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ ជាពិសេសស្ថាប័នហិរញ្ញវត្ថុអន់ខ្សោយ ដើម្បីធានាបាននូវការបែងចែក និងការកៀរគរធនធានឱ្យកាន់តែមានប្រសិទ្ធភាព។ ការងារនេះក៏ធានាផងដែរនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ជៀសវាងបាតុភូតនៃការប្រកួតប្រជែងមិនយុត្តិធម៌ដូចដែលបានកើតឡើងនាពេលកន្លងមក។ បញ្ហាមួយដែលចាំបាច់ត្រូវផ្តល់អាទិភាពក្នុងឆ្នាំ ២០២៣ គឺធានាសាច់ប្រាក់ងាយស្រួល ធានាសុវត្ថិភាពប្រព័ន្ធ និងដោះស្រាយតម្រូវការនៃមូលបត្របំណុលឥណប្រតិទាន ជាពិសេសមូលបត្របំណុលសាជីវកម្មអចលនទ្រព្យ”៕