(VOVworld) – នាថ្ងៃទី ៣១ ឧសភា វេទិការយុវជនទ្វីបអាស៊ីឆ្នាំ ២០១៣ បានបើក ជាផ្លូវការនៅរាជធានី ភ្នំពេញ កម្ពុជា។ ដោយប្រធានបទ “យុវជននិងសន្តិភាព៖
ជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ តាមរយៈអប់រំ” វេទិការបានប្រព្រឹត្តទៅ
ចាន់ពីថ្ងៃទី ៣១ ឧសភា ដល់ទី ១ មិថុនា ឆ្នាំ ២០១៣ ដោយមានការចួលរួម របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោហ៊ុនសែន ប្រធានក្រមប្រឹក្សារយុវជន
ទ្វីបអាស៊ី លោក Mohamad Khir Toyo រួមជាមួយគណៈប្រតិភូយុវជនមកពី
ប្រទេសចំនួន ២២ ។ តាមប្រធានសម្ព័ន្ធសមាគមយុវជានកម្ពុជា លោក ហ៊ុន
មានី ឲ្យដឹងថា៖ វេទិការនឹងប្រមូលផ្តុំផ្លាស់ប្តូរទស្សនៈអំពីការជំរុញសន្តិភាព
ស្ថិរភាព និងការអភិវឌ្ឍន៍តាមរយៈអប់រំ។ ក្រៅពីនោះ បណ្ដាតំណាងនឹងពិភាក្សា
អំពីរាល់ ការសាកល្បង ចែករំលែកបទពិសោធន៍និងបណ្ដាកិច្ចសន្យាក្នុងការ
ម្ចាស់ការ កសាងវប្បធម៍សន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើសកលលោក។
តាមគំរោង ក្នុងពេលបិទវេទិការ បណ្ដាតំណាងនឹងចេញសេក្តីថ្លែងការរួម៕