នេះជាវេទិកាសន្ទនាប្រចាំឆ្នាំរវាងមូលនិធិវិនិយោគក្នុងនិងក្រៅប្រទេសជាមួយស្ថាប័នប្រឹក្សាយោបល់សម្រាប់រដ្ឋាភិបាលនិងសហគមន៍ចាប់ផ្តើមអាជីវកម្មនិងសហគ្រាសច្នៃប្រឌិតនៅវៀតណាម។
គ្រោងនឹងមានតំណាងប្រមាណ ៨០០ ដល់ ១.០០០ នាក់ ដែលជាអ្នកដឹកនាំក្រសួងស្ថាប័ន រួមជាមួយវាគ្មិនជាតិនិងអន្តរជាតិជិត ៥០ រូប អ្នកដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន សហគ្រាសផ្តើមអាជីវកម្មក្នុងនិងក្រៅប្រទេស នឹងចូលរួមវេទិកាក្នុងទម្រង់ជួបជុំផ្ទាល់និងផ្សាយតាមប្រព័ន្ធវីដេអូ៕