វៀតណាមឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាកសិកម្មជាច្រើននៅ ​INAGRITECH ឥណ្ឌូណេស៊ី ឆ្នាំ ២០១៩

Chia sẻ
(VOVWORLD) -ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានដាក់តាំងបង្ហាញស្តង់ទំនិញជាតិវៀតណាម សំដៅឧទ្ទេសនាមអំពីកសិផល ជលផល និងបច្ចេកវិទ្យាកសិកម្មដ៏លេចធ្លោរបស់វៀតណាមដល់ប្រជាជន សហគមន៍ធុរកិច្ច ឥណ្ឌូនេស៊ី និងអន្តរជាតិក៏ដូចជាភ្ញៀវទេសចរផងដែរ។
វៀតណាមឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាកសិកម្មជាច្រើននៅ ​INAGRITECH ឥណ្ឌូណេស៊ី ឆ្នាំ ២០១៩ - ảnh 1 វៀតណាមឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាកសិកម្មជាច្រើននៅ INAGRITECH ឥណ្ឌូណេស៊ី ឆ្នាំ ២០១៩

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែសីហា  ពិព័រណ៍កសិកម្ម និងបច្ចេកវិទ្យាកសិកម្មអន្តរជាតិ (NAGRITECH 2019) បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយទាក់ទាញការចូលរួមរបស់សហគ្រាសជាង ៥០០ អង្គភាព មកពី ១៨ ប្រទេសនៅក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងពិព័រណ៍ឆ្នាំនេះ ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានដាក់តាំងបង្ហាញស្តង់ទំនិញជាតិវៀតណាម សំដៅឧទ្ទេសនាមអំពីកសិផល ជលផល និងបច្ចេកវិទ្យាកសិកម្មដ៏លេចធ្លោរបស់វៀតណាមដល់ប្រជាជន សហគមន៍ធុរកិច្ច ឥណ្ឌូនេស៊ី និងអន្តរជាតិក៏ដូចជាភ្ញៀវទេសចរផងដែរ។ ស្តង់ទំនិញរបស់សហគ្រាសវៀតណាមចំនួន ១៥ អង្គភាព ទទួលបានចំណាប់អារម្មណ៍ពីសំណាក់សហគមន៍ធុរកិច្ចឥណ្ឌូណេស៊ីក៏ដូចជាដៃគូ សហគ្រាសអន្តរជាតិ ដែលចូលរួមពិព័រណ៍នេះ។

សូមបញ្ជាក់ថា ពិព័រណ៍កសិកម្ម និងបច្ចេកវិទ្យាកសិកម្មអន្តរជាតិ (NAGRITECH 2019) ទាក់ទាញបានការចូលរួមរបស់បណ្ដាក្រុមហ៊ុនវៀតណាម ដែលធ្វើសកម្មភាពលើវិស័យ មេកានិច ផលិតផលកសិកម្ម ដូចជាក្រុមហ៊ុនគីមីកសិកម្ម VEDAN សម្ព័ន្ធក្រុមហ៊ុន SUNHOUSE និងក្រុមហ៊ុនភាគហ៊ុន ADPEX ជាដើម៕

ប្រតិកម្មទៅវិញ