វៀតណាមអះអាងនូវទស្សនៈដ៏ឥតងាករេដែលគាំទ្រដំណោះស្រាយរដ្ឋ២ចំពោះបញ្ហារវាងប៉ាឡេស្ទីន-អ៊ីស្រាអែល

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៣ មេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមអនឡាញស្ដីអំពីស្ថានភាពនៅមជ្ឈឹមបូព៌ា ក្នុងនោះមានបញ្ហាប៉ាឡេស្ទីននាពេលថ្មីៗនេះ។
វៀតណាមអះអាងនូវទស្សនៈដ៏ឥតងាករេដែលគាំទ្រដំណោះស្រាយរដ្ឋ២ចំពោះបញ្ហារវាងប៉ាឡេស្ទីន-អ៊ីស្រាអែល - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ Xinhua/TTXVN) 

ថ្លែងនៅកិច្ចប្រជុំ ប្រទេសភាគច្រើនបានសម្ដែងការព្រួយបារម្ភចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបង្កឡើងដោយជំងឺឆ្លង Covid-19 ទៅលើប្រជាជនប៉ាឡេស្ទីន ហើយ សង្កត់ធ្ងន់ថា អាទិភាពចម្បងនា បច្ចុប្បន្នរបស់សហគមន៍អន្តរជាតិនិងភាគី ទាក់ទិននានាគឺត្រូវការរួមដៃគ្នាឆ្លើយតបនឹងផលប៉ះពាល់ទាំងនោះ ជៀស វាងអំពើហឹង្សានិងអំពើដោយឯតោភាគីផងដែរ។ ប្រទេសនានាក៏បាន អះអាងថា ត្រូវការតភ្ជាប់កិច្ចពិភាក្សាឡើងវិញសំដៅស្វែងរកដំណោះ ស្រាយដ៏យូរអង្វែង គ្រប់ជ្រុងជ្រោយ ដោយឈរលើគោល ការណ៍ដែលរដ្ឋ អ៊ីស្រាអែលនិងរដ្ឋប៉ាឡេស្ទីនរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងស្របទៅ តាមសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់អ.ស.ប។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.បបានចែករំលែកមតិរបស់ប្រទេសសមាជិកក្រុមប្រឹក្សា សន្តិសុខផ្សេងៗទៀត ហើយសម្ដែងការព្រួយបារម្ភចំពោះករណីប៉ះទង្គិចគ្នា រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចជាស្វាគមន៍ការសម្របសម្រួលនិង កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរ សំដៅឆ្លើយតបនឹងជំងឺឆ្លង Covid-19 ផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការព្រួយបារម្ភចំពោះផែន ការធ្វើសកម្មភាពដោយឯតោភាគីនានា ក្នុងនោះមានផែនការរួមបញ្ចូល តំបន់ដែនដីរបស់ប៉ាឡេស្ទីន។ លោកបានអះអាងនូវទស្សនៈដ៏ឥតងាករេ របស់វៀតណាមនោះគឺគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយមួយដោយសមភាព គ្រប់ជ្រុងជ្រោយនិងយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន ដោយឈរលើគោលការណ៍ ស្ដង់ដារនានាដែលត្រូវបាន សហគមន៍អន្តរ ជាតិទទួលស្គាល់និងស្របទៅតាមសេចក្ដីសម្រេចចិត្តនានារបស់អ.ស.ប ផងដែរ៕

ប្រតិកម្មទៅវិញ