វៀតណាមអះអាងនូវគោលជំហរគាំទ្រវិធានការរដ្ឋចំនួន ២

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ កក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំសម័យ ពិភាក្សាបើកទូលាយដោយប្រធានបទ «ស្ថានភាពនៅមជ្ឈឹមបូព៌ាររួមមានបញ្ហា ប៉ាឡេស្ទីន» ក្រោមការធ្វើអធិបតីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អ.ស.ប. លោក  Liu Jieyi  ប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ខែកក្កដា ឆ្នាំ ២០១៧។ 
វៀតណាមអះអាងនូវគោលជំហរគាំទ្រវិធានការរដ្ឋចំនួន ២  - ảnh 1 វៀតណាមអះអាងនូវគោលជំហរគាំទ្រវិធានការរដ្ឋចំនួន ២ 

(VOVworld) - នាថ្ងៃទី ២៥ កក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំសម័យ ពិភាក្សាបើកទូលាយដោយប្រធានបទ «ស្ថានភាពនៅមជ្ឈឹមបូព៌ាររួមមានបញ្ហា ប៉ាឡេស្ទីន» ក្រោមការធ្វើអធិបតីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អ.ស.ប. លោក  Liu Jieyi  ប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ខែកក្កដា ឆ្នាំ ២០១៧។ ថ្លែងមតិនៅ សម័យប្រជុំលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ.ស.ប. លោកស្រី Nguyen Phuong Nga បានចែករំលែកការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិស្តីអំពីស្ថានភាព នៅមជ្ឈឹមបូព៌ារ ជាពិសេសគឺភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនកំពុងឡើង ជណ្តើរ។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លារាល់ សកម្មភាពភេវរកម្មអំពើហឹង្សាដែលធ្វើឲ្យមហន្តរាយទៅលើជនស៊ីវិល គំរាមកំហែងទៅ លើសន្តិសុខនិងសន្តិភាពក្នុងតំបន់និងលើពិភពលោក។ លោកស្រី Nguyen Phuong Nga អំពាវនាវឲ្យភាគទាក់ទិននានាអត់ធ្មត់មានទង្វើបន្ធូស្រាលភាពតានតឹងហើយចាប់ ផ្តើមការចរចារឡើងវិញ។ លោកស្រីក៏បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់ វៀតណាមគឺគាំទ្រវិធានការរដ្ឋចំនួន ២ ហើយគាំទ្រកិច្ចការតស៊ូរបស់ប្រជាជនប៉ាឡេ ស្ទីនដើម្បីសិទ្ធិសារវ័ន្ត ជាពិសេសគឺសិទ្ធិសម្រេចដោយខ្លួនឯងនិងសិទ្ធិបង្កើតរដ្ឋ ឯករាជ្យមួយដែលមានអធិបតេយ្យភាព ព្រមទាំង អំពាវនាវឲ្យសហគមន៍អន្តរជាតិខំ ប្រឹងប្រែងឆ្លៀតយកឱកាសដើម្បីជំរុញសន្តិវិធីនិរន្តរភាពសំរាប់ជំលោះអ៊ីស្រាអែលនិង ប៉ាឡេស្ទីន៕  

ប្រតិកម្មទៅវិញ