វៀតណាម-អាល្លឺម៉ង់ អភិវឌ្ឍន៍ទំនាក់ទំនងដៃគូរយុទ្ធសាស្រ

Chia sẻ
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ នាយប់ថ្ងៃ
ទី ២០ កញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh
Minh បានចូលរួមពិធីឆប់លៀងរំលឹកខួបអនុ ស្សារវរីយ៍
លើកទី ៦៧ ទិវាបុណ្យជាតិវៀតណាម ដែលត្រូវបាន
រៀបចំឡើងដោយ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់។
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ នាយប់ថ្ងៃទី ២០ កញ្ញា រដ្ឋមន្ត្រីការបរទេស
វៀតណាម Pham Binh Minh បានចូលរួមពិធីឆប់លៀងរំលឹកខួបអនុ ស្សារវរីយ៍លើកទី
៦៧ ទិវាបុណ្យជាតិវៀតណាម ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាម
ប្រចាំនៅអាល្លឺម៉ង់។ រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺ ម៉ង់ លោក  Harald Braun បានចូលរួមពិធីនេះ។ រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងនយោបាយ
ល្អប្រសើរវាងវៀតណាមនិងអាល្លឺម៉ង់ គឺបុព្វបទសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង
ប្រទេសទាំង ២ និងលើកច្បាស់ថា៖ អាល្លឺម៉ង់បានក្លាយទៅជាច្រកទ្វាតភ្ជាប់វៀតណាម
ជាមួយ EU និងវៀតណាមគឺ ស្ពាន់តភ្ជាប់អាល្លឺម៉ង់ជាមួយបណ្ដាប្រទេសអាស៊ាន។ រីឯ
ខ្លួនវិញ រដ្ឋលេខាធិការ ក្រសួងការបរទេសអាល្លឺម៉ង់ Harald Braun បានចាត់ទុកថា៖
ការផ្លាស់ប្តូរដំណើរ ទស្សកិច្ចជាន់ខ្ពស់ក្នុងរយៈពេលថ្មីៗគឺជាអត្តសញ្ញាណនៃទំនាក់
ទំនងដៃគូរ យុទ្ធសាស្ត្រយ៉ាងជិតស្និតរវាងប្រទេសទាំង ២ ។ លោក Harald Braun បាន
វាយ តំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សមាគមជនវៀតណាមនៅអាល្លឺម៉ង់ចូល ក្នុងខឿនសេដ្ឋកិច្ច វប្បធម៍ សង្គមរបស់អាល្លឺម៉ង់។


ភាគីទាំង ២ វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រី សេដ្ឋកិច្ចនិងបច្ចេវិទ្យាអាល្លឺម៉ង់ Phillips Roesler ទន្ទឹមនឹងនោះ អះអាងថានិង សហការជិតស្និតដើម្បីរៀបចំដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់របស់ប្រធានរដ្ឋសភា
វៀតណាម Nguyen Sinh Hung នាឆ្នាំ ២០១៣។ ភាគីទាំង ២ ក៏បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ថ្នាក់
រដ្ឋមន្ត្រីការបរទេសលើកទី ១ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ កញ្ញា កន្លងមក
នៅទីក្រុង ប៉ែឡាំង និងចាត់ទុកថា៖ នេះគឺជាយុនការប្រកបដោយប្រសិទ្ធភាពនិង
សារៈសំខាន់ដើម្បីជំរុញរាល់ខ្លឹមសារជាក់ ស្តែងក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រ
វៀតណាម-អាល្លឺម៉ង់៕

វៀតណាម-អាល្លឺម៉ង់ អភិវឌ្ឍន៍ទំនាក់ទំនងដៃគូរយុទ្ធសាស្រ - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានចូលរួមពិធីឆប់លៀងរំលឹកខួប
អនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិវៀតណាម (Image: Internet)


ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ច នៅអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham
Binh Minh បានមានជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Guido Westerwele អំពីសភាពការណ៍នៅប្រទេសនិមួយៗ បណ្ដាវិធានការណ៍ ជំរុញទំនាក់ទំនងទ្វេភាគី ក្នុងរយះពេលខាងមុខនេះ ក៏ដូចជាបណ្ដាបញ្ហាអន្តរជាតិ និងនៅក្នុងតំបន់ ដែល
ប្រទេសទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៍មាន បន្ទាប់ពីជំនួបសន្ទនា រដ្ឋមន្ត្រីទាំងពីររូប បានអោយដឹងថា៖ ភាគីទាំងពិរបានឯកភាព បង្កើនការផ្លាស់ប្តូររាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់និងជំរុញការជួបប្រាស្រ័យ និង
គាំទ្រគ្នា ទៅវិញទៅមក នៅវេទិកាអន្តរជាតិ …ជាដើម។រដ្ឋមន្ត្រីការបរទេសវៀតណាម
 Pham Binh Minh បានសម្ដែងគោលបំណងថា៖ អាល្លឺម៉ង់ បង្កើនវិនិយោគ ចូលមក
វៀតណាម ក៏ដូចជា បើកទូលាយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ
វៀតណាម។ 

រីឯ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Guido Westerwele បានអះអាងថា៖ ជាមួយការអភិវឌ្ឍន៍
សេដ្ឋកិច្ច យ៉ាងខ្លាំងក្លា ក្នុងរយះពេលកន្លងទៅ តួនាទីរបស់វៀតណាម កាន់តែបាន
ពង្រឹងនិងពង្រីក លើឆាក់អន្តរជាតិ។ រដ្ឋមន្ត្រី Guido Westerwele ក៏បានអោយដឹងថា៖
អាល្លឺម៉ង់ គាំទ្រការជំរុញ ដំណើការចរចារយ៉ាងឆាប់ៗ ដើម្បីចុះហត្ថលេខាលើកិច្ច
ព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង Eu ជាមួយវៀតណាម។ ស្ដីអំពីសភាពការណ៍នៅ
ក្នុងតំបន់រដ្ឋមន្ត្រី Guido Westerwele បានសម្ដែងការព្រួយបារម្មណ៍ អំពីសភាពការ
តានតឹង នៅលើសមុទ្រ នៅអាស៊ូបូពារ៍ និងនាពេលថ្មីៗនេះគឺភាពតានតឹងរវាងចិន
និងជប៉ុន។ លោកបានអំពាវនាវភាគីទាក់ទិននានា ត្រូវនឹងនរចិត្ត និងដោះស្រាយ
ដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការ៕


ប្រតិកម្មទៅវិញ