វៀតណាម-អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Tran Hong Ha បានទទួលជួបលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ។

វៀតណាម-អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពនៃជំនួប 

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួននៅ COP26 តាមរយៈការបង្កើតគណៈកម្មាធិការជាតិដឹកនាំសម្រាប់អនុវត្តន៍ការ ប្តេជ្ញាចិត្តរបស់វៀតណាមនៅសន្និសីទ COP26 ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Pham Minh Chinh; ទន្ទឹមនឹងនេះ ធ្វើការស្រាវជ្រាវ និងបង្កើតផែនការ វិធានការ និងដំណើរការជាក់ស្តែង ដើម្បីអនុវត្តន៍ការប្តេជ្ញាចិត្តទាំងនេះ។ លោករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ដែលបានវិលត្រឡប់មកចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីសវិញ ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកលដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការប្តេជ្ញាចិត្តនិងការផ្តួចផ្តើមគំនិត តួនាទីរបស់សហរដ្ឋអាមេរិកនៅ COP26។

លោករដ្ឋមន្ត្រី Tran Hong Ha បានសម្តែងក្តីសង្ឃឹមថា វៀតណាមនិងសហរដ្ឋអាមេរិកនឹងបន្តពង្រឹងក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសអនុវត្តការប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន។ អញ្ជើញពិភាក្សាជាមួយរដ្ឋមន្ត្រី Tran Hong Ha លោក John Kerry បានសង្កត់ធ្ងន់ថា ជាមួយបណ្តាប្រទេសជុំវិញពិភពលោក ខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ជាពិសេសបន្ទាប់ពី COP26 សហរដ្ឋអាមេរិកមានបំណងចង់សហការសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចបៃតងផងដែរ៕

ប្រតិកម្មទៅវិញ