វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បីពង្រីកតួនាទីនិងការចូលរួមយ៉ាងគ្រប់គ្រាន់និងសមភាពរបស់នារីក្នុងការរក្សាសន្តិភាព

Chia sẻ

(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់លើ តួនាទីគ្រប់ជ្រុងជ្រោយនិងការរួមវិភាគទានដ៏ធំធេងរបស់នារីក្នុងកិច្ចខិតខំប្រឹងប្រែងរួមសំដៅរុញថយការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយឆ្លើយតបនឹងផលប៉ះពាល់ជា អវិជ្ជមានដោយជម្ងឺរាតត្បាត។

នៅយប់ថ្ងៃទី២៨ ខែតុលា (តាមម៉ោងតំបន់) នៅរដ្ឋធានី លីសបោន ប្រទេស ព័រទុយហ្គាល់ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ដឹកនាំគណៈ ប្រតិភូវៀតណាម បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលនារីសកល ឆ្នាំ២០២១ ក្រោមប្រធានបទ “នារី - ផ្លាស់ប្ដូរសេដ្ឋកិច្ចសកល”។
វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បីពង្រីកតួនាទីនិងការចូលរួមយ៉ាងគ្រប់គ្រាន់និងសមភាពរបស់នារីក្នុងការរក្សាសន្តិភាព - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលនារីសកល។ (រូបថត៖ VNA)
ថ្លែងនៅពិធីបើក លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់លើ តួនាទីគ្រប់ជ្រុងជ្រោយនិងការរួមវិភាគទានដ៏ធំធេងរបស់នារីក្នុងកិច្ចខិតខំប្រឹងប្រែងរួមសំដៅរុញថយការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយឆ្លើយតបនឹងផលប៉ះពាល់ជា អវិជ្ជមានដោយជម្ងឺរាតត្បាត។
លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់នូវតួនាទីនិងការរួមវិភាគទានដ៏ធំធេងរបស់នារីវៀតណាម មិនត្រឹមតែក្នុងអំឡុងប្រវត្តិសាស្ត្រនៃការកសាងនិងការពារប្រទេសជាតិ ប៉ុណ្ណោះទេ ថែមទាំងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនាសព្វថ្ងៃ ក៏ដូចជាការចូលរួមយ៉ាងសកម្ម ក្នុងដំណើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ជាពិសេសនៅខ្សែត្រៀមជួរមុខ។ លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់ថា ការជំរុញសមភាពយេនឌ័រ និងប្រគល់សិទ្ធិជូន នារី គឺជាគោលជំហរ គោលនយោបាយដ៏ឥតងាករេ និងជាអាទិភាពមួយក្នុងចំណោម អាទិភាពចម្បងរបស់វៀតណាមនៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់និងអន្តរជាតិ។
ដើម្បីឆ្ពោះទៅរកពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាព មនុស្ស សាស្ត្រនិងនិរន្តរភាព លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអំពាវនាវឲ្យ ពង្រីកតួនាទីនិងការចូលរួមយ៉ាងគ្រប់គ្រាន់និងប្រកបដោយសមភាពរបស់នារីក្នុងការ រក្សាសន្តិភាព សន្តិសុខជាតិនិងអន្តរជាតិ ជាពិសេសក្នុងការរាំងខ្ទប់ជម្លោះនិងដោះ ស្រាយបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការ ផ្លាស់ប្ដូរសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ