វៀតណាមអំពាវនាវឲ្យធានាសន្តិសុខស្បៀងអាហារដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍន៍លើពិភពលោក

Chia sẻ
(VOVWORLD) - ដោយសង្កត់ធ្ងន់លើការខិតខំ ប្រឹងប្រែងរបស់ វៀតណាម លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា៖ វៀតណាមវៀតណាមបំណងចង់ក្លាយជា “មជ្ឈមណ្ឌលនវានុវត្តនភាពនៃស្បៀង អាហារ” ក្នុងតំបន់ ហើយនឹងបន្តរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួម ក្នុងការដោះ ស្រាយបញ្ហាប្រឈមសន្តិសុខស្បៀងអាហារ សកលផងដែរ។
វៀតណាមអំពាវនាវឲ្យធានាសន្តិសុខស្បៀងអាហារដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍន៍លើពិភពលោក - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅកិច្ចប្រជុំពិភាក្សា។
(រូបថត៖ baoquocte.vn)
ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាបើកចំហ លើប្រធានបទ “ជម្លោះ និងសន្តិសុខ ស្បៀងអាហារ” របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ១៩ ឧសភា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុក ការធានាសន្តិសុខ ស្បៀងអាហារ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ វៀតណាម ចែករំលែកការព្រួយបារម្ភរួមរបស់សហគមន៍អន្តរជាតិចំពោះការដែល ប្រព័ន្ធស្បៀង អាហារពិភពលោកកំពុងប្រឈមនឹងបញ្ហាកាន់តែច្រើនដោយសារតែផលប៉ះពាល់នៃ ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជម្លោះ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងអាហារនៃប្រទេសនានា ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានជម្លោះ។ ដោយសង្កត់ធ្ងន់លើការខិតខំ ប្រឹងប្រែងរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា៖ វៀតណាមវៀតណាមបំណងចង់ក្លាយជា “មជ្ឈមណ្ឌលនវានុវត្តនភាពនៃស្បៀង អាហារ” ក្នុងតំបន់ ហើយនឹងបន្តរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួម ក្នុងការដោះ ស្រាយបញ្ហាប្រឈមសន្តិសុខស្បៀងអាហារសកលផងដែរ៕

ប្រតិកម្មទៅវិញ