វៀតណាមអំពាវនាវឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣ ខែមេសា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ   ឯកអគ្គរដ្ឋទូតលោក Mai Phan Dung ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានធ្វើសេចក្តីថ្លែងការណ៍រួមក្នុងនាមក្រុមអន្តរតំបន់ ដោយអំពាវនាវឱ្យពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ជាមួយនឹងសំណើសម្រាប់ទិសដៅជាក់ស្តែង។ 
វៀតណាមអំពាវនាវឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ - ảnh 1គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូត លោក Phan Mai Dung បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពយេនឌ័រនៅឆ្នាំ ២០៣០ ហើយវៀត ណាមបានអះអាងនូវទស្សនៈរួមថា ចាំបាច់ត្រូវជំរុញសារៈសំខាន់នៃការអនុវត្ត SDGs ដើម្បីសម្រេចបានសមភាពយេនឌ័រ ក៏ដូចជាតម្រូវការដើម្បីសម្រេចបានសមភាពយេនឌ័រសំដៅសម្រេចបាន SDGs។ វៀតណាម និងក្រុមអន្តរតំបន់បានស្នើទិសដៅមួយចំនួនដូចជា៖ ផ្តល់អាទិភាពដល់ការលើកកម្ពស់ការចូលរួមពេញលេញ ប្រកបដោយប្រសិទ្ធភាព និងអត្ថន័យរបស់ស្ត្រី និងកុមារី និងទទួលស្គាល់ការរួមចំណែករបស់ពួកគេក្នុងយន្តការធ្វើសេចក្តីសម្រេចចិត្តខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ជាពិសេសគោលនយោបាយគាំទ្រស្ត្រីក្នុងការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ និងរបាំងយេនឌ័រ; លើកកម្ពស់ការចូលរួមដោយស្មើភាព និងពេញលេញ ពង្រឹងតួនាទីរបស់ស្ត្រី និងកុមារីក្នុងគ្រប់ដំណើរការសន្តិភាព និងសន្តិសុខ ធានាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ