បាតុករប៉ាឡេស្ទីនត្រូវរងរបួសក្នុងការប៉ះទង្គិចនឹងកងកម្លាំងសន្តិសុខអ៊ីស្រាអែលកាលពីថ្ងៃទី២៦ ខែមេសា (រូបថត៖ Xinhua/TTXVN) |
នាថ្ងៃទី២៩ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀប ចំកិច្ចពិភាក្សាក្រោមប្រធានបទ “ស្ថានភាពនៅមជ្ឈឹមបូព៌ា ក្នុងនោះមានបញ្ហា ប៉ាឡេស្ទីន” ក្រោមអធិបតីភាពរបស់ប្រទេសអាល្លឺម៉ង់ដែលកំពុងកាន់តំណែងជា ប្រធានក្រុមប្រឹក្សាក្នុងខែមេសាឆ្នាំ២០១៩។
ថ្លែងនៅកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីក្រុមបេសក កម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសម្ដែងការព្រួយបារម្ភយ៉ាង ជ្រាលជ្រៅរបស់វៀតណាមចំពោះការវិវត្តន៍ដ៏អវិជ្ជមាននាពេលថ្មីៗនេះ ជា ពិសេសគឺការប៉ះទង្គិចដែលធ្វើអោយមនុស្សស្លាប់និងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅតំបន់ Gaza។
លោកឯកអគ្គរដ្ឋទូតវៀតណាមបានថ្កោលទោសអំពើហឹង្សាទាំងអស់តម្រង់ទៅលើជនស៊ីវិល ព្រមទាំងចែករំលែកការព្រួយបារម្ភអំពីការប្រើប្រាស់អំពើហឹង្សា ហួសពីកម្រិត ការបើកទូលាយទីប្រជុំជនរបស់អ៊ីស្រាអែល និងសកម្មភាពបាញ់ កាំជ្រួចមីស៊ីលពីតំបន់ Gaza ទៅកាន់តំបន់ស៊ីវិល ផងដែរ។
វៀតណាមអំពាវនាវអោយភាគីទាក់ទិននានាត្រូវអត់ធ្មត់ ជៀសវាងកាយ វិកាដែលធ្វើអោយភាពតានតឹងកាន់តែកើនឡើង ព្រមទាំងស្នើអោយរដ្ឋាភិបាល អ៊ីស្រាអែលនិងរដ្ឋអំណាចប៉ាឡេស្ទីនធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីមិនទុកអោយស្ថានភាពមនុស្សធម៌នៅតំបន់ Gaza ធ្ងន់ធ្ងរថែមទៀត។ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh បានចាត់ទុកថា លក្ខខ័ណ្ឌចាំបាច់សម្រាប់ដំណោះស្រាយ ដ៏យូរអង្វែងមួយនៅ Gaza គឺត្រូវលុបចោលការហ៊ុំព័ទ្ធរបស់អ៊ីស្រាអែល ហើយ ស្ដារតួនាទីគ្រប់គ្រងនៃរដ្ឋអំណាចប៉ាឡេស្ទីនឡើងវិញ ផងដែរ។
វៀតណាមបន្តអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការតស៊ូយុត្តិធម៌របស់ប្រជាជន ប៉ាឡេស្ទីន ដើម្បីបណ្ដាសិទិ្ធដែលមិនអាចរំលោភបំពានបានឡើយ ព្រម ទាំងអះអាងថា “រដ្ឋចំនួន២” គឺជាដំណោះស្រាយតែមួយគត់ចំពោះជម្លោះនេះ៕