វៀតណាមអញ្ជើញចូលរួម Festival នៃបណ្តាជនជាតិភាគតិច នៅទូទាំងប្រទេសឆេក ឆ្នាំ២០១៨ |
មហោស្រពឆ្នាំនេះ មានគោលបំណងចង់ឧទ្ទេសនាមអំពីទំនៀមទំលាប់ វប្បធម៌ ជាប្រពៃណីនៃបណ្តាប្រទេស ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋឆេក។ ក្រោមប្រធានបទ “Praha - បេះដូងនៃ បណ្តាជនជាតិទាំងឡាយ” មហោស្រពឆ្នាំនេះ ក៏មានការសំដែងសិល្បៈតន្ត្រី ការបង្ហាញម៉ូតប្រជាជាតិទាំងឡាយ ជាដើម។ លោក Pham Gia Hau ប្រធានសមាគមវប្បធម៌ សិល្បៈវៀតណាមប្រចាំនៅឆេក បានឲ្យដឹងថា៖
“យើងខ្ញុំមានក្តីសប្បាយរីករាយណាស់ ដែលបានស្លៀកពាក់សំលៀកបំពាក់ តំណាងឲ្យសហគមន៍ជនជាតិវៀតណាមនៅប្រទេសឆេក។ តាមរយៈមហោស្រព នេះ ថ្នាក់ដឹកនាំនៃសមាគមវៀតណាម ក៏ដូចជា សមាគមយុវជននានា មាន គោលបំណងចង់ផ្សព្វផ្សាយដល់ប្រជាជនឆេក និង មិត្តភ័ក្តនៅទូទាំងពិភពលោក អំពីរូបភាពដ៏ស្រស់ស្អាតរបស់សហគមន៍វៀតណាមគួរឲ្យជិតស្និទ ព្រមទាំង ចាត់ទុកថានេះគឺជាសារលិខិតមួយដែលបញ្ជាក់ពីការធ្វើសមាហរណកម្មថែម ទៀតក្នុងសង្គមឆេក និង រួមសាមគី្គគ្នានៅប្រទេសឆេកជាមួយសហគមន៍ដទៃ ទៀតនៅអ៉ីរ៉ុបផងដែរ។ “៕