|
វៀតណាម-អង់គ្លេសជម្រុញកិច្ចសហប្រតិបត្តិការសភា |
(VOVworld)-បន្តដំណើរទស្សនកិច្ចនៅអង់គ្លេស នាថ្ងៃទី១មិថុនា អនុប្រធានរដ្ឋ
សភាលោកស្រី Tong Thi Phong បានជួបសម្តែងការគួរសមអនុប្រធានសភាជាន់
ទាបរបស់អង់គ្លេស លោកស្រី Eleanor Laing។ នៅទីនេះ លោកស្រី Tong Thi Phong
បានថ្លែងអំណរគុណចំពោះការដែលរដ្ឋាភិបាលអង់គ្លេសបាន ផ្តល់ ប្រភពទុន
ឧបត្ថម្ភ ODA ជួយវៀតណាមនាពេលកន្លងទៅ ព្រមទាំងឲ្យដឹងថា វៀត ណាមមាន
បំណងបន្តទទួលបានការជួយឧបត្ថម្ភពីភាគីអង់គ្លេសថែមទៀត សំដៅជួយកែ
លំអរបរិយាកាសធ្វើអាជីវកម្ម ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកសាង
មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ។ស្តីពីទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ
លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម មានក្តីសង្ឃឹមថា សមាជិក សមាជិកា
សភាអង់គ្លេសនឹងជួយគាំទ្រដើម្បីអង់គ្លេសនឹងអនុម័តយ៉ាងឆាប់ៗនូវកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីសម្ព័ន្ធអឺរ៉ុប-វៀតណាម (EVFTA) សំដៅបង្កើតកម្លាំង
ចលករថ្មីសម្រាប់ខឿនសេដ្ឋកិច្ចរវាងវៀតណាមជាមួយEU ក៏ដូចជាវៀតណាម
ជាមួយអង់គ្លេសអភិវឌ្ឍន៍។វៀតណាមក៏មានបំណងថាប្រទេសទាំងពីរនឹងមាន
ការគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគី ក៏ដូចជាវេទិកាសហប្រតិ
បត្តិការអាស៊ី-អឺរ៉ុប (ASEAM) ឬ សហភាពអន្តរសភាពិភពលោក (IPU) ជាដើម។
នាថ្ងៃដដែលក្នុងការជួបជាមួយក្រុមសមាជិកសភាអន្តរគណៈបក្ស ដែល
យកចិត្តទុកដាក់លើវៀតណាម (APPG) ដឹកនាំដោយប្រធាន APPG លោក
George Howard នោះ លោកស្រី Tong Thi Phong ក៏ផ្តល់ចំលើយមួយចំនួន ដែល
សមាជិក APPG យកចិត្តទុកដាក់ផងដែរ៕