|
វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី |
(VOV)_នាព្រឹកថ្ងៃទី២៩ កញ្ញាពិធីបដិសណ្ឋាកិច្ចប្រធានាធិបតីហ្វីលីពីន លោក
Rodrigo Duterte មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ កញ្ញា បានរៀបចំឡើងដ៏មហោឡារឹក នៅទីក្រុងហាណូយ។ បន្ទាប់
ពីពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីហ្វីលីពីន
លោក Rodrigo Duterte បានដំណើការចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងនូវ
ការពេញចិត្តចំពោះការអភិវឌ្ឍន៍ខ្លាំងក្លានិងប្រសិទ្ធិភាព របស់ទំនាក់ទំនងសហប្រ
តិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ស្ដីអំពី
ការកំណត់ទិសដៅសំរាប់ទំនាក់ទំនងរវាងប្រទែសទាំងពីរ នាពេលខាងមុខនេះ ថ្នាក់
ដឹកនាំទាំងពីររូប បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ ការទូត
លើកកំពស់ប្រសិទ្ធិភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់។ ភាគី
ទាំងពីរក៏បានឯកភាពរួមសហការល្អ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០
ទិវាបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០១៦។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេ
ភាគី ភាគីទាំងពីរក៏បានប្រមូលផ្តុំពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ដែលបាន
យកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាងថា៖គាំទ្រគ្នាទៅវិញទៅមក
សម្រេចល្អតួនាទីជាប្រទេសម្ជាស់ផ្ទះអាស៊ាន ២០១៧ របស់ហ្វីលីពីន និងប្រទេសម្ជាស់
ផ្ទះ APEC 2017 របស់វៀតណាម និងសន្យាបន្តរួមសហការ និងខំប្រឹងប្រែងជាមួយ
ប្រទេសអាស៊ាននានា អនុវត្តគំរោងការណ៍កសាងសហគមន៍អាស៊ាន។
ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសន្យារក្សា និងជំរុញសន្តិ
ភាព ស្ថិរភាព សុវត្តិភាពនិងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាង
កើត ដោះស្រាយជំលោះដោយសន្តិវិធី ដោយស្មារតីគោរពច្បាប់អន្តរជាតិ ដែលក្នុង
នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS)៕