លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភ របស់វៀតណាមចំពោះស្ថានភាពនៅមីយ៉ាន់ម៉ាដែលមិនបានបង្ហាញសញ្ញាណាមួយនៃវឌ្ឍនភាពក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ក្នុងបរិបទនោះ វៀតណាមបានសង្កត់ធ្ងន់ ថា លក្ខខ័ណ្ឌចម្បង នោះគឹភាគីពាក់ព័ន្ធទាំងអស់ត្រូវរក្សអំណត់ធ្មត់ជាអតិបរមា បញ្ឈប់អំពើហិង្សា ហើយចាប់ផ្ដើមដំណើរការសន្ទនាដើម្បីឈានទៅដល់ដំណោះ ស្រាយសន្តិភាព និងប្រកបដោយចីរភាព សមស្របនឹងឆន្ទៈ និងផលប្រយោជន៍របស់ ប្រជាជនមីយ៉ាន់ម៉ា។ វៀតណាមអំពាវនាវឱ្យភាគីទាំងអស់អនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច ដែលត្រូវបាន អនុម័តដោយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយធានាឱ្យ មានលទ្ធភាពទទួលបានជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្តសម្រាប់ប្រជាជនគ្រប់រូប ហើយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសការការពារជនស៊ីវិល។
វៀតណាមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ដែលជាប្រធាន ប្ដូរវេនអាស៊ានឆ្នាំ ២០២៣ ព្រមទាំងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអង្គ ការសហប្រជាជាតិ និងអាស៊ាន ក្នុងការជំរុញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាផងដែរ។ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជំរុញការសន្ទនា និងការផ្សះផ្សាដោយឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពដែនដីរបស់មីយ៉ាន់ម៉ា។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា ក្នុងនាមជាសមាជិក អាស៊ាន និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាជំនះការលំបាក ជំរុញការសន្ទនា បង្កើនការយល់ដឹង និង បង្រួញភាពខុសគ្នា៕