វៀតណាមសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការលើកកម្ពស់សិទ្ធិជនជាតិភាគតិច

Chia sẻ
(VOVWORLD) - លើឆាកអន្តរជាតិ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវេទិកា និងកិច្ចប្រជុំជាច្រើន ស្តីពីសិទ្ធិមនុស្ស ការប្រឆាំងការរើសអើងជាតិសាសន៍ និងប្តេជ្ញាគោរពតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។

“វៀតណាមសម្រេចបានវឌ្ឍនភាពសំខាន់ៗ ជាច្រើនក្នុងការលើកកម្ពស់សិទ្ធិសម្រាប់ជនជាតិភាគតិច”។ នោះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ លោក Y Thong ប្រធានគណៈប្រតិភូវៀតណាម នៅពេលអញ្ជើញថ្លែងក្នុងសម័យប្រជុំលើកទី ១១១ នៃគណៈកម្មាធិការអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD) ដែលទើបបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

វៀតណាមសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការលើកកម្ពស់សិទ្ធិជនជាតិភាគតិច - ảnh 1អនុប្រធានគណៈកម្មាធិការជនជាតិ លោក Y Thong ប្រធានគណៈប្រតិភូវៀតណាម អញ្ជើញថ្លែងក្នុងសម័យប្រជុំលើកទី ១១១ របស់ណៈកម្មាធិការអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ។ (ប្រភព៖ webtv.un.org)

យោងតាមអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិភាគតិច លោក Y Thong ថា  ជនជាតិភាគតិចនៅវៀតណាមតែងតែទទួលបានលក្ខខណ្ឌដោយធានាអំពីសមភាពក្នុងសិទ្ធិមនុស្សដូចជា៖ សិទ្ធិសមភាពក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ សិទ្ធិទទួលបានការការពារដោយយុត្តាធិការឯករាជ្យ សិទ្ធិទទួលបានសញ្ជាតិ សិទ្ធិសេរីភាពក្នុងការធ្វើដំណើរក្នុងប្រទេសខ្លួន  សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិសេរីភាពខាងជំនឿសាសនា...។ សិទ្ធិស៊ីវិលនយោបាយទាំងនេះរបស់ជនជាតិភាគតិចត្រូវបានរដ្ឋធានាសមភាព ដូចទៅនឹងប្រជាពលរដ្ឋទាំងអស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លើឆាកអន្តរជាតិ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវេទិកា និងកិច្ចប្រជុំជាច្រើន ស្តីពីសិទ្ធិមនុស្ស ការប្រឆាំងការរើសអើងជាតិសាសន៍ និងប្តេជ្ញាគោរពតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។ នាបច្ចុប្បន្ន វៀតណាមបានចូលរួមអនុសញ្ញាអន្តរជាតិ ៧/៩ របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ