|
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយបណ្ដាប្រទេសអាមេរិកខាងត្បូង |
(VOV)_នាថ្ងៃទី២៧មិនា នៅក្នុងសន្និសីទបូកសរុបសកម្មភាព ជាប្រធានសមាគ
មប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយវៀតណាមទទួលដំណែង នៅប្រទេសអាហ្សង់
ទីន ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកប្លុក ប្រចាំនៅទីក្រុង Buenos Aires បាន
សន្យាជំរុញថែមទៀតសកម្មភាពសហប្រតិបត្តិការជាមួយប្រទេសសាមី។ ដំណាងស្ថាន
ទូតនៃបណ្ដាប្រទេសអាស៊ាន បានវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូត វៀតណាម លោក Nguyen Dinh Thao ក្នុងឆ្នាំកន្លងទៅ ដោយមានតួនាទីជាប្រធានប្តូរ
វេន របស់ប្លុក ដែលបានបង្កើនការផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រ
ទេសជាសមាជិកអាស៊ាន ក៏ដូចជារវាងបណ្ដាប្រទេសអាស៊ានជាមួយប្រទេសអាហ្សង់
ទីន។ស្ថានទូតវៀតណាមបានរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើន អំពីសក្ដានុភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងបណ្ដាប្រទេសអាស៊ាន នៅប្រទេសអាហ្សង់
ទីន អ៊ុយរូហ្គាយ និង ប៉ារ៉ាហ្គាយផងដែរ។
ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Dinh Thao បាន
ផ្ទេរប្រសគល់ដំណែងប្រធានប្តូរវេនជូនឯកអគ្គរដ្ឋទូតថៃ Narisroj Fuangrabil ៕