(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោកស្រីVictoria Kwakwa
នាយកធានាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។នៅទីនេះ លោក Nguyen
Tan Dung បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ WB សំរាប់វៀតណាមនា
ពេលកន្លងទៅ។ស្ដីពីបញ្ហាបំណុលសាធារណៈ លោក Nguyen Tan Dung បានអះ
អាងថា វៀតណាមប្ដេជ្ញាចិត្តគ្រប់គ្រងបំណុលសាធារ ណៈក្នុងគ្របខ័ណ្ឌដែលបាន
អនុញ្ញត្តិ។ស្ដីពីការងារកែទម្រង់អង្គភាពអាជីវកម្មរដ្ឋ លោកនាយករដ្ឋមន្រ្តីបានឲ្យ
ដឹងថា រដ្ឋាភិបាលវៀតណាមកំពុងបញ្ជាណែនាំយ៉ាង សកម្មដើម្បីជំរុញខ្លាំងល្បឿន
និងលើកកំពស់គុណភាពភាគហ៊ុនភាវូបនីយកម្ម។លោក Nguyen Tan Dung មាន
គោលបំណងថា វៀតណាមបន្តទទួលបាន ប្រភពទុនកម្ចីអាទិភាពដែលលៃទុក
សំរាប់ប្រទេសក្រីក្រនិងអភិវឌ្ឍន៍យឺតយ៉ាវ របស់ WB (IDA)។ រីឯលោកស្រី
Victoria Kwakwa បានឲ្យដឹងថា WB ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាម
អំពីប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) ប្រភពទុន IDA ដើម្បីជួយ
ឧបត្ថម្ភថវិការ ព្រមទាំងសហប្រតិបតិ្តការនិងជួយឧបត្ថម្ភវៀតណាមរៀបចំរចនា
សម្ព័ន្ធផ្នែកកសិកម្មឡើងវិញទៀតផង៕