ទីប្រឹក្សាអគ្គរដ្ឋទូត លោកស្រី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
ថ្លែងមតិក្នុងជំនួបនេះ ទីប្រឹក្សាអគ្គរដ្ឋទូត លោកស្រី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.បបានអះអាងថា ការពង្រឹងច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរួមរស់ដោយសន្តិភាពរវាងប្រជាជាតិនានា។ ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រទេសនានាមានកាតព្វកិច្ចគោរពតាមច្បាប់អន្តរជាតិ និងអនុវត្តយ៉ាងម៉ត់ចត់នូវការសម្រេចចិត្ត និងការវិនិច្ឆ័យរបស់ស្ថាប័នយុត្តាធិការអន្តរជាតិ។
តំណាងវៀតណាមក៏បានសង្កត់ធ្ងន់ថា មុខងារស្នូលមួយទៀតរបស់ ICJ គឺផ្តល់មតិយោបល់ ស្របតាមបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់អំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដែលសហគមន៍អន្តរជាតិព្រួយបារម្ភ រួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។ វៀតណាមជឿជាក់ថាដំណើរការទាំងនេះអាចជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការបកស្រាយកាតព្វកិច្ចបរិស្ថានក្រោមច្បាប់អន្តរជាតិ រួមទាំងតាមរយៈការផ្ទេរបច្ចេកវិទ្យាបៃតង និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕