ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ តំណាងឲ្យបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអះអាងនូវអាទិភាព និងការសន្យារបស់អាស៊ានលើការគោរព និងលើកកម្ពស់ពហុភាគីនិយម សម្រាប់ពិភពលោកកាន់តែមានសន្តិភាព វិបុលភាព និងយុត្តិធម៌។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទស្សនៈរួមរបស់អាស៊ានគឺការកែទម្រង់ពហុភាគីនិយម ត្រូវតែដើរទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការប្រដេញតាមវិធីសាស្រ្តពហុភាគី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការលើកកម្ពស់ផលប្រយោជន៍រួម ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ ជៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង។ អាស៊ានបានគាំទ្រកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខតាមមធ្យោបាយសមស្របជាង ដោយពង្រឹងភាពជាតំណាង លទ្ធិប្រជាធិបតេយ្យ តម្លាភាព សុក្រឹត្យភាពនិងប្រសិទ្ធភាព។ សំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ និងអង្គការក្នុងតំបន់ រួមទាំងអាស៊ាន ចាំបាច់ត្រូវបានផ្ទៀងស្តាប់បន្ថែមទៀតនៅក្នុងដំណើរការបង្កើតសេចក្តីសម្រេចចិត្តជាសកល។ នេះជាសុន្ទរកថារួមដំបូងរបស់អាស៊ាននៅក្រុមប្រឹក្សាសន្តិសុខលើប្រធានបទនេះ ដែលបានធ្វើឡើងតាមសំណើរបស់វៀតណាម៕