អញ្ជើញថ្លែងមតិ ក្នុងសន្និសីទនេះ លោក Nguyen Van Tuan អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរ ណ៍វៀតណាមបានឲ្យដឹងថា ក្នុងឆមាសទី១នេះ វិស័យទេសចរណ៍នៅវៀតណាម សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៦,២លាននាក់ កើន៣០,២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ចំនួនភ្ញៀវជាតិក៏ទទួលបានជាង៤០,៧លាននាក់ដែរ។ ដោយគោលដៅដាក់ចេញ សម្រាប់ឆ្នាំ២០១៧គឺខំប្រឹងប្រែងទទួលបានភ្ញៀវអន្តរជាតិចំនួន១៣លាននាក់មក វៀតណាមនោះ ផ្នែកទេសចរណ៍វៀតណាម គប្បីរក្សាការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងលើកកំពស់គុណភាពសេវាកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍៕