វៀតណាមរួមចំណែកយ៉ាងសកម្មដល់ជោគជ័យរួមនៃ IPU-១៤៤

Chia sẻ

(VOVWORLD) - នៅព្រឹត្តិការណ៍ដ៏សំខាន់នេះ វៀតណាមបានលើកសំណើចំនួន៥ សំដៅលើកកំពស់តួនាទីរបស់សភាក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅ IPU-១៤៤បានបញ្ចេញសារសំខាន់ៗចំនួនបី។ 

វៀតណាមរួមចំណែកយ៉ាងសកម្មដល់ជោគជ័យរួមនៃ IPU-១៤៤ - ảnh 1ប្រធានគណៈកម្មាធិការកិច្ចការ បរទេស លោក Vu Hai Ha។ (រូបថត៖ VNA)
គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការ បរទេស លោក Vu Hai Ha បានចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែមីនា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នៅព្រឹត្តិការណ៍ដ៏សំខាន់នេះ វៀតណាម បានលើកសំណើចំនួន៥ សំដៅលើកកំពស់តួនាទីរបស់សភាក្នុងបញ្ហាបម្រែបម្រួល អាកាសធាតុ។ ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅ IPU-១៤៤ បានបញ្ចេញសារសំខាន់ៗចំនួនបី។ ទីមួយ លើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ វាបញ្ជាក់ពីការចូលរួមរបស់រដ្ឋសភា ដែលរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការកសាងរបៀបរបប ពង្រាងផែនការនិងយុទ្ធសាស្ត្រសកម្មភាព ដើម្បីអនុវត្តន៍ គោលដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព នាពេលខាងមុខ ខិតខំសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ ទី២ បញ្ជាក់ពីសារៈសំខាន់នៃការទូតសភាចំពោះសន្តិភាព សន្តិសុខពិភពលោក។ ទី៣ បញ្ជាក់ការចូលរួមយ៉ាងសកម្មរបស់សមាជិករដ្ឋសភាវ័យក្មេងនិងសមាជិការដ្ឋសភាវៀតណាមក្នុងខ្លឹមសារនានារបស់ IPU ផងដែរ៕

ប្រតិកម្មទៅវិញ