![វៀតណាមរៀបចំវេទិការបរិយាកាសអាជីវកម្ម ស្បៀងអាហារនិងកសិកម្មអាស៊ាន - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_05_27/ttxvn_250515gao.jpg) |
ការវិចក្ចប់អង្ករនាំចេញ (រូបថត៖TTXVN) |
(VOVworld) - វេទិការបរិយាកាសអាជីវកម្ម ស្បៀងអាហារនិងកសិកម្មអាស៊ាន
ក្រោយឆ្នាំ២០១៥ នឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយរបស់វៀតណាមចាប់ពី
ថ្ងៃទី២៣ដល់ទី២៥ មិថុនាខាងមុខ។វេទិការនេះមានការចូលរួមរបស់តំណាងជិត
៤០០នាក់ ក្នុងនោះមានតំណាងក្នុងប្រទេសចំនួន២០០នាក់និងតំណាងអន្តរជាតិ
ជិត២០០នាក់ រួមមានបណ្ដារដ្ឋមន្រ្តីទទួលបន្ទុកវិស័យកសិកម្ម រុក្ខកម្មនិងនេសាទ
ក្នុងតំបន់អាស៊ាន អគ្គលេខាធិការអាស៊ាន តំណាងនៃក្រសួង ស្ថានប័ន អង្គការអន្តរ
ជាតិ ក្រុមហ៊ុននៅក្នុងនិងក្រៅប្រទេសជាដើម។នៅវេទិការនេះ បណ្ដាតំណាងនឹង
ចែករំលែកព័ត៌មាន នាំចេញគោលនយោបាយនានាសំដៅបង្កើនផលិតកម្មកសិកម្ម និងបន្ធូរស្រាលការជះឥទ្ធិពលទៅលើបរិស្ថាន៕