វៀតណាមរៀបចំគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលឲ្យរឹងមាំ

Chia sẻ
(VOVworld)-នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើប
នឹងចុះហត្ថលេខាលើសេច​ក្តីសម្រេចស្តីអំពីការរៀប
ចំគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់រដ្ឋបាលរបស់
រដ្ឋាភិបាល

វៀតណាមរៀបចំគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលឲ្យរឹងមាំ - ảnh 1
រៀបចំគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលឲ្យរឹងមាំ
(រូបថតៈ chinhphu.vn)


(VOVworld)-នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងចុះហត្ថលេខាលើសេច​ក្តីសម្រេចស្តីអំពីការរៀបចំគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់រដ្ឋបាលរបស់
រដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ គណៈកម្មាធិការបញ្ជាណែនាំកែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលជាអង្គការរួមផ្សំ
អន្តរផ្នែក  មានតួនាទីជួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងការស្រាវជ្រាវ បញ្ជាណែ
នាំក្រសួង ផ្នែក តំបន់នានាលាតត្រដាងអនុវត្តន៍កិច្ចការកែទម្រង់រដ្ឋបាលតាម
រយៈកម្មវិធី ផែនការ កែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល។ ភារកិច្ចរបស់គណៈកម្មា
ធិការបញ្ជាណែនាំគឺស្រាវជ្រាវ ដាក់សំណើរចំពោះរាល់ការផ្តួចផ្តើមគំនិត គោល
នយោបាយ និងដំណោះស្រាយ សំខាន់ សំដៅជម្រុញកិច្ចការកែទម្រង់រដ្ឋបាល
របស់រដ្ឋាភិបាល រួមទាំងផ្តល់មតិ អំពីកម្មវិធី ផែនការកែទម្រង់រដ្ឋបាលយូរអង្វែង
និងជារៀងរាល់ឆ្នាំ ដោយក្រសួង មហាផ្ទៃជូនរដ្ឋាភិបាល។ គណៈកម្មាធិការ
បញ្ជាណែនាំជួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាល បញ្ជាណែនាំ រួមផ្សំរវាងបណ្តាក្រសួង
ផ្នែក តំបន់ក្នុងការពិនិត្យខ្លឹមសារនៃ គំរោងការសំខាន់ៗ អំពីការកែទម្រង់រដ្ឋបាល
របស់រដ្ឋាភិបាល និងបណ្តា ពង្រាងសេចក្តីសម្រេចចិត្ត និងលិខិតបញ្ជាណែនាំ
របស់នាយករដ្ឋមន្រ្តីជាដើម៕

ប្រតិកម្មទៅវិញ