វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយ EU ដែលជាដៃគូសំខាន់ជួរមុខក្នុង គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

Chia sẻ

(VOVWORLD) - នេះជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅពេលទទួលជួបគណៈប្រតិភូសមាជិកសភាអឺរ៉ុប (EP) ទទួលបន្ទុកទំនាក់ទំនងជា មួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ាន ដឹកនាំដោយលោកប្រធាន Daniel Caspary នៅរសៀលថ្ងៃទី ១៩ មិថុនា នៅវិមានរដ្ឋសភា។

វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយ EU ដែលជាដៃគូសំខាន់ជួរមុខក្នុង គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) និងលោក Daniel Caspary ប្រធានគណៈប្រតិភូសមាជិកសភាអឺរ៉ុប (EP) ទទួលបន្ទុកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ាន។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះសហភាព អឺរ៉ុប (EU) ដែលបានគាំទ្រ និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) និងមានបំណងថា បណ្ដាសមាជិកសភានឹងមានសំឡេងជំរុញសភា នៃប្រទេស EU នៅសេសសល់ ឲ្យផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) ក្នុងពេលឆាប់ៗ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យនានា; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាតំបន់ និងពហុភាគីដ៏ សំខាន់ៗ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុតំបន់មេគង្គ; ជួយឧបត្ថម្ភ វៀតណាមក្នុងការទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា ច្បាប់ និងធនធានមនុស្ស; អភិវឌ្ឍន៍ សេដ្ឋកិច្ចបៃតង ការផ្លាស់ប្ដូរឌីជីថល; អនុវត្តន៍សេចក្តីថ្លែងការណ៍នយោបាយស្តីពីការ បង្កើតភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលប្រកបដោយសមភាព (JETP) រវាងវៀត ណាមនិងបណ្ដាប្រទេសមហាអំណាចឧស្សាហកម្មលើពិភពលោក (G7); ស្នើឲ្យសហ ភាពអឺរ៉ុបឆាប់ដកកាតលឿង IUU សម្រាប់
វៀតណាម។ លោកប្រធានរដ្ឋសភាក៏បាន ស្នើឲ្យ EU រួមចំណែកជាសំឡេងនិងសកម្មភាពជាក់ស្តែង ដើម្បីធានាការគោរពច្បាប់ជា គោល សេរីភាពនាវាចរណ៍ និងអាកាសចរណ៍សមុទ្រខាងកើត; ជំរុញខ្លាំងនូវកិច្ចសហ ប្រតិបត្តិការជាមួយអាស៊ានក្នុងបញ្ហានេះ។
រីឯខ្លួនវិញ លោក Daniel Caspary បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមរវាង EU និងវៀត ណាម។ លោកបាននិយាយថា EU កំពុងខិតខំស្នើឲ្យសភានៃប្រទេសដែលនៅសល់ បន្តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA)។ លោក Daniel Caspary សង្ឃឹមថា គំនិតផ្តួចផ្តើម "ច្រកទ្វារសកល" របស់ EU នឹង ចូលរួមចំណែកក្នុងការតភ្ជាប់យ៉ាងខ្លាំងក្លារវាង EU និងអាស៊ានក៏ដូចជាប្រជាជននៃ ប្លុកទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ