UAE និងទីក្រុងហូជីមិញមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ឧសភា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសន្និសីទធុរកិច្ចនៅវៀតណាម - DoingBuinessin Vietnam ដោយ Dubai Chambers (បណ្តាប្រទេសអារ៉ាប់រួម - UAE) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI)  សាខាទីក្រុងហូជីមិញ រៀបចំឡើង។

UAE និងទីក្រុងហូជីមិញមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ - ảnh 1អ្នកជំនួញចូលរួមសន្និសីទ (រូបថត៖ Le Hang/VOV)

ថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Van Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចាត់ទុកថា៖ UAE និងទីក្រុងហូជីមិញមានសក្ដានុពលជាច្រើនសម្រាប់អាជីវកម្មក្នុងកិច្ចសហប្រតិ បត្តិការនិងវិនិយោគ។ រដ្ឋាភិបាលរួមដំណើរ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម UAE ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ។ ភាគីទាំងពីរនៅមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។ នៅខាង UAE លោក Mohammad Ali Rashed Lootah ប្រធាន និងជានាយកប្រតិបត្តិនៃ Dubai Chambers បានឲ្យដឹងថា វៀតណាមមានសក្ដានុពលនៃកំណើនយ៉ាងខ្លាំង ដោយសារគោលនយោបាយសេដ្ឋកិច្ចអំណោយផល ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សជំនាញ និងជាកន្លែងទីតាំងយុទ្ធសាស្ត្រ។ ភាគីទាំងពីរមានឱកាសជាច្រើនសម្រាប់កិច្ច សហប្រតិបត្តិការ និងការវិនិយោគ ដែលចាំបាច់ត្រូវជំរុញខ្លាំង។

សូមគូសបញ្ជាក់ថាបច្ចុប្បន្ន UAE ជាប់ចំណាត់ថ្នាក់លេខ ៤២/១២០ ប្រទេស និងតំបន់ដែលវិនិយោគនៅទីក្រុងហូជីមិញ ជាមួយនឹងគម្រោងចំនួន ២៧ ដែលមានទុនវិនិយោគសរុប ១២ លានដុល្លារ។ នៅឆ្នាំ ២០២៣ ការនាំចេញរបស់ទីក្រុងហូជីមិញទៅកាន់ UAE  កើនឡើង ៤% ជាមួយនឹងតម្លៃសរុបនៃទំនិញនាំចេញឈានដល់ជិត ៣៤០ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ