Vietnam Cultural Show London ២០២៤ ៖ ផ្សព្វផ្សាយអំពី​ប្រទេសជាតិ​ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែឧសភា សិល្បករ តារាបង្ហាញម៉ូតអាជីព និងមិនអាជីពរបស់វៀតណាម និងអន្តរជាតិជាង ១០០ នាក់ បានចូលរួមសម្តែងក្នុងកម្មវិធីវប្បធម៌ "Vietnam Cultural Show London ២០២៤" នៅរោងល្ខោន Greenwood សកលវិទ្យាល័យ King's College London បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិអង់គ្លេស និងអន្តរជាតិ ក៏ដូចជាសហគមន៍ជនវៀតណាមនៅអង់គ្លេស។

ការសម្តែងតន្ត្រីនិងបង្ហាញម៉ូដដ៏សម្បូរបែប និងចម្រុះពណ៌ ឧទ្ទេសនាមអំពីទម្រង់សិល្បៈនិងវប្បធម៌ពិសេសប្រចាំតំបន់ភូមិភាគទាំងបី នៅក្នុងកម្មវិធីបានទទួលការជួយជ្រោមជ្រេងពីទស្សនិកជនជាង ៣០០ នាក់ រួមទាំងប្រជាជនវៀតណាមនៅអង់គ្លេស និងមិត្តភក្តិអន្តរជាតិដែលស្រលាញ់សិល្បៈ និងវប្បធម៌វៀតណាម។

Vietnam Cultural Show London ២០២៤ ៖ ផ្សព្វផ្សាយអំពី​ប្រទេសជាតិ​ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ - ảnh 1ការសម្ដែងច្រៀងបទ “ Mot vong Viet Nam" នៅក្នុងកម្មវិធី។ រូបថត៖ Minh Hop/TTXVN

"Vietnam Cultural Show London ២០២៤" គឺជាគំនិតផ្តួចផ្តើមរបស់សហភាពនារីអន្តរជាតិវៀតណាមនៅចក្រភពអង់គ្លេស ក្រុមហ៊ុន Park Pharmacy  និងម៉ាកអាវផាយ Love Collection ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងនិងរីកសាយភាយសម្រស់វប្បធម៌វៀតណាមទៅកាន់មិត្តអន្តរជាតិ ហើយទន្ទឹមនឹងនោះ លើកកំពស់រូបភាពសហគមន៍ជនវៀតណាមក្នុងប្រទេសសាមី។ ជោគជ័យនៃកម្មវិធីបានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានចំពោះវប្បធម៌វៀតណាម ក៏ដូចជាបង្ហាញពីកិត្យានុភាពកាន់តែកើនឡើងរបស់សហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស។ ប្រាក់ចំនេញទាំងអស់ដែលទទួលបានពីកម្មវិធីនេះ ត្រូវបានប្រគល់ជូនសមាគមនារី និងកុមារវៀតណាមនៅចក្រភពអង់គ្លេស ដើម្បីអភិវឌ្ឍគម្រោងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ និងសិល្បៈប្រពៃណីក្នុងសហគមន៍ជនវៀតណាមនៅអង់គ្លេស៕

ប្រតិកម្មទៅវិញ