វៀតណាមមានគោលបំណងបន្តទទួលកិច្ចសហប្រតិបត្តិការពីធនាគារពិភពលោក

Chia sẻ
(VOV)_ វៀតណាមមានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភ​ពីធនាគារពិភពលោក។នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung នៅក្នុងជំនួបសន្ទនាជាមួយ​លោកស្រី Victoria Kwakwa នាយិកាជាតិធនាគារពិភពលោក ( WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២៣ មករា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung 

(VOV)_ វៀតណាមមានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភ​ពីធនាគារពិភព
លោក។នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung នៅក្នុងជំនួបសន្ទនាជាមួយ​លោកស្រី Victoria Kwakwa នាយិកាជាតិធនាគារពិភព
លោក ( WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២៣ មករា។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការនេះ​គឺចាំបាច់​ណាស់ ​ដើម្បីវៀត
ណាមទទួលបាន​គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​ក្នុងឆ្នាំ​២០១៤​។​  នាយករដ្ឋមន្ត្រី 
Nguyen Tan Dung ក៏មានគោលបំណងថា៖ ​សកម្មភាពសហប្រតិបត្តិការរវាងវៀត
ណាមនិង WB ក្នុងឆ្នាំ ២០១៤ ​នឹង​មាន​ការបោះជំហានថ្មី ទទួលប្រសិទ្ធិភាពខ្ពស់ ជាង ពីមួយថ្ងៃទៅមួយថ្ងៃ។

វៀតណាមមានគោលបំណងបន្តទទួលកិច្ចសហប្រតិបត្តិការពីធនាគារពិភពលោក - ảnh 1
វៀតណាមមានគោលបំណងបន្តទទួលកិច្ចសហប្រតិបត្តិការពីធនាគារពិភពលោក(TTXVN)

          នាយិកាជាតិធនាគារពិភពលោក ( WB) ប្រចាំនៅវៀតណាម ​លោក​ស្រី​ Victoria Kwakwa បានអោយដឹងថា៖ បានយកចិត្តទុកដាក់ជា​ពិសេស​ចំពោះសារលិខិត នាដើមឆ្នាំ ២០១៤របស់ នាយករដ្ឋមន្ត្រី Nguyen Tan Dung ។ សារលិខិតនេះបានលើកឡើងបញ្ហាសំខាន់​ជាច្រើនចំពោះ​ការអភិវឌ្ឍន៍​ចីរភាពរបស់វៀតណាម ដែលបានសហគម និងពិសេសគឺដៃគូ​អភិវឌ្ឍន៍វាយតំលៃខ្ពស់ និងលៃទុកសេចក្ដីសម្ឃឹមជាច្រើន។

          លោកស្រី Victoria Kwakwa បានវាយតំលៃខ្ពស់អំពីរាល់លទ្ធផល​ដែល​វៀតណាមទទួលបានក្នុងការអនុវត្តដំណោះស្រាយស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច ប៉ុន្តែក៏បានក្រើនរំលឹកថា៖​វៀតណាមត្រូវយកចិត្តទុកដាក់ ​និង​អនុវត្ត​យ៉ាងងម៉ត់ចត់ រាល់ដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បី​ទទួល​ប្រសិទ្ធិភាពខ្ពស់ជាងទៀត។ លោកស្រី Victoria Kwakwa ក៏បាន​អះអាង​ថា៖ WB នឹងប្រគៀសស្មារ សហប្រតិបត្តិការ ជួយឧបត្ថម្ភ​វៀតណាម ​ក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍របស់ខ្លួន៕  

ប្រតិកម្មទៅវិញ