ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ hanoimoi.com.vn) |
កិច្ចប្រជុំគឺសំដៅពិនិត្យពិច័យស្ថានការណ៍អនុវត្តន៍ផែនការដាក់ពង្រាយកតិកាសញ្ញា GCM តាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល; ពិភាក្សាអំពីដំណោះស្រាយដើម្បី លើកកំពស់ប្រសិទ្ធភាពនៃការដាក់ពង្រាយកតិកាសញ្ញា GCM ក៏ដូចជាផ្លាស់ប្ដូរមតិអំពី របាយការណ៍ជាតិរបស់វៀតណាមនៅវេទិកាអន្តរជាតិសម្រាប់ពិនិត្យពិច័យបញ្ហាទេសន្តរប្រវេសន៍ (IMRF) ដែលនឹងប្រព្រឹត្តទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅខែឧសភា ឆ្នាំ២០២២។ ថ្លែងមតិបើកកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung បានបញ្ជាក់ថា បណ្ដាក្រសួង ស្ថាប័ននិងខេត្ត ក្រុងនានារបស់វៀតណាមបាន សកម្ម ម្ចាស់ការអនុវត្តន៍ ទោះបីជាលក្ខខណ្ឌនិងប្រភពធនធាននៅជួបការលំបាកជា ច្រើនក៏ដោយ តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលរួមរបស់វៀតណាមក្នុង ការដាក់ពង្រាយកតិកាសញ្ញា GCM។
ចំណែកឯលោកស្រី Park Mi-Hyung ប្រធានស្ថានបេសកកម្មតំណាងរបស់ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានកោតសរសើរការរួមវិភាគទានយ៉ាងសកម្ម របស់វៀតណាមក្នុងដំណើរការកសាង ផ្ដល់សច្ចាប័នលើកតិកាសញ្ញា GCM ការសន្យា ដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការជំរុញទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់៕