វៀតណាមផ្ដល់អាទិភាពក្នុងការអនុវត្តខ្លឹមសារសំខាន់ៗចំនួន ៧ លើវិស័យជំរុញសិទ្ធិមនុស្ស

Chia sẻ
(VOVWORLD) -នាថ្ងៃទី១៨ មករា នៅក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាមនោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសបានឆ្លើយនូវសំណួររបស់អ្នកសារព័ត៌មានអំពីបណ្ដាអាទិភាពរបស់វៀតណាមដើម្បីធានាការអនុវត្តសិទ្ធិមនុស្សឲ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។ 
វៀតណាមផ្ដល់អាទិភាពក្នុងការអនុវត្តខ្លឹមសារសំខាន់ៗចំនួន ៧ លើវិស័យជំរុញសិទ្ធិមនុស្ស - ảnh 1លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម

នាថ្ងៃទី១៨ មករា នៅក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាមនោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសបានឆ្លើយនូវសំណួររបស់អ្នកសារព័ត៌មានអំពីបណ្ដាអាទិភាពរបស់វៀតណាមដើម្បីធានាការអនុវត្តសិទ្ធិមនុស្សឲ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។ លោកស្រី Le Thi Thu Hang បានឲ្យដឹងថាវៀតណាមនឹងផ្តល់អាទិភាពលើការអនុវត្តខ្លឹមសារចំនួន ៧ រួមមាន៖បន្តពង្រឹងប្រព័ន្ធច្បាប់ដើម្បីធានាអនុវត្តឲ្យបានល្អថែមទៀតនូវសិទ្ធិសេរីភាពជាសារវន្តរបស់ប្រជាជនឈរលើមូលដ្ឋានស្របនឹងរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ និងរាល់ការសន្យាអន្តរជាតិរបស់វៀតណាម  ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាមសំដៅលើកកំពស់លក្ខខណ្ឌនិងប្រភពធនធានដើម្បីបម្រើកិច្ចការកាក់បន្ថយភាពក្រីក្រ លើកស្ទួយគុណភាពជីរវភាពរស់នៅទាំងខាងសំភារៈ និងស្មារតីជូនប្រជាជនជាដើម។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីទស្សនៈរបស់វៀតណាមចំពោះការដែលដៃគូមួយចំនួនបានបង្ហាញការយកចិតទុកដាក់លើការអនុវត្តសិទ្ធិមនុស្សនៅវៀតណាមនោះ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមបន្តរក្សារាល់យន្តការសន្ទនាស្ដីពីសិទ្ធិមនុស្សចំពោះប្រទេស/ដៃគូមួយចំនួនសំដៅបង្កើនការយោគយល់គ្នាទៅវិញទៅមក។

នាថ្ងៃដដែល ក្រសួងការបរទេសបានប្រកាសសៀវភៅ “ការពារ និងជំរុញសិទ្ធិមនុស្សនៅវៀតណាម” ដោយមានភាសារវៀតណាម អង់គ្លេស និងបារាំងផងដែរ៕

ប្រតិកម្មទៅវិញ