អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ vietnamnet.vn) |
ប្រទេសវៀតណាមបានទាក់ទងនិងផ្ញើកំណត់ទូតប្រឆាំងជំទាស់ចំពោះទង្វើរនេះទៅកាន់ប្រទេសចិន ព្រមទាំងស្នើ ឱ្យចិនកុំធ្វើសកម្មភាពនេះសារជាថ្មីម្តងទៀតនាពេលអនាគតផងដែរ។
ពាក់ព័ន្ធនឹងព័ត៌មាននិយាយថានាវា HD4 របស់ចិនបានដំណើរការនិងឈានចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ វៀតណាមនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក៏បានសង្កត់ធ្ងន់ថា “ យើងខ្ញុំជឿជាក់ថា សកម្ម ភាពរុករកនិងអង្កេតការណ៍ទាំងអស់ត្រូវតែមានការអនុញ្ញាតពីប្រទេសវៀតណាម និងសមស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ ការគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មានសារៈសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ សហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅតំបន់សមុទ្រខាងកើត ទាំងក្នុងតំបន់ក៏ដូចជានៅលើពិភពលោកផងដែរ” ៕