វៀតណាមបានអះអាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa

Chia sẻ
 (VOV)_នាថ្ងៃទី១៦ មេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត​ណាម បានរៀបចំសន្និសីទកាសែតជាសាមញ្ញ ដើម្បីជូនដំណឹងអំពីសកម្មភាព​កិច្ចការបរទេសសំខាន់ៗ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ នាពេលខាងមុខនេះ។ 

វៀតណាមបានអះអាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa - ảnh 1
វៀតណាមអះអាងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់ខ្លួន (Image: VNA)

          (VOV)_នាថ្ងៃទី១៦ មេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត​ណាម
 បានរៀបចំសន្និសីទកាសែតជាសាមញ្ញ ដើម្បីជូនដំណឹងអំពីសកម្មភាព​កិច្ចការបរ
ទេសសំខាន់ៗ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ នាពេលខាងមុខនេះ។ ​ ឆ្លើយសំនួររបស់អ្នក
យកព័ត៍មាន អំពីទស្សនះរបស់វៀតណាម ចំពោះការដែល  អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Huá chūn yíng នាថ្ងៃទី៩ មេសា ឆ្នាំ ២០១៥បានប្រកាសអំពី
ការជួសជុល និងកសាងកោះសិលាប្រាណ​នៅតំបន់ប្រជុំកោះ ​Truong Sa អ្នកនាំ
ពាក្យ ក្រសួងការបរទេសវៀតណាម ​លោក Le Hai Binh បានអះអាងថា៖

          “ ស្ដីពីបញ្ហានេះ វៀតនាមបានជួបចរចារជាមួយភាគីចិនជាច្រើនលើក​ហើយ​ 
​រួមទាំងនៅថ្នាក់ជាន់ខ្ពស់​។ ជាថ្មីម្តងទៀត យើងខ្ញុំប្រកាសថា៖ វៀតណា​ម​មាន​គ្រប់
​មូលដ្ឋានគតិយុត្តិ និងភាស្តុតាង ប្រវត្តិសាស្ត្រ ដើម្បីអះអាងនូវអធិប​តេយ្យ​ភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa

។ ​សកម្មភាពជួសជុល ​ណាមួយនៅបណ្ដាកោះថ្ម នៅ​តំបន់ប្រជុំកោះ Hoang Sa និង
 Truong Sa ដែលមិនទទួលបានការអនុញ្ញាត្តិ​ពី​រដ្ឋាភិបាលវៀតណាម គឺរំលោភច្បាប់
 និងជាមោឃះទាំងស្រុង។ វៀតណាមជាដាច់ខាតប្រឆាំងជាជំទាស់រាល់សកម្មភាព
ពោលខាងលើ និងស្នើភាគីទាក់ទិននានា ត្រូវអនុវត្តសេចក្ដី​ថ្លែងការណ៍ ស្ដីពីប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមចំណែក​​ ចូលក្នុងការរក្សារ សន្តិភាព
 ស្ថិរភាព នៅក្នុងតំបន់សមុទ្រ​ខាងកើត​​៕ ​”

ប្រតិកម្មទៅវិញ