គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍នៅឯសន្និសីទ (រូបថត៖ Trong Duc/TTXVN) |
នារសៀលថ្ងៃទី៩ មិថុនា នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានសម្របសម្រួលជាមួយដៃគូអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាមរៀបចំពិធីបិទសន្និសីទពេញអង្គប្រចាំឆ្នាំ និងសិក្ខាសាលាសមាគមនៃបណ្តាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០២២ នៅវៀតណាម (AAPTC)។
សន្និសីទនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២។ នេះជាលើកទីមួយហើយដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ក៏ដូចជាទទួលតួនាទីជាប្រធានសមាគមមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក។
ធ្វើការវាយតម្លៃចំពោះការងាររៀបចំសន្និសីទនេះ លោកឧត្តមសេនីយត្រី Abu Saleh Mohammad Ridwanur Rahman ប្រធានលេខាធិការដ្ឋានសមាគមនៃមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកបានឲ្យដឹងថា ភាពជោគជ័យនៃព្រឹត្តិការណ៍នេះបានបង្ហាញយ៉ាងច្បាស់នូវវិជ្ជាជីវៈ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលវៀតណាម កងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ លោកបានបង្ហាញជំនឿថា តំណាងប្រទេសជាសមាជិកសមាគមទាំងអស់បានផ្លាស់ប្តូរ សិក្សា និងទាញយកបទពិសោធន៍ដ៏មានតម្លៃជាច្រើន។ សន្និសីទបានបង្កើតមូលដ្ឋានសម្រាប់ប្រទេសសមាជិកដើម្បីកំណត់ឡើងវិញនូវវិធីសាស្រ្តការងាររួម ដើម្បីឆ្ពោះទៅរកគោលដៅរួម និងអនុវត្តន៍ដោយជោគជ័យនូវខ្លឹមសារដែលបានចែងនៅក្នុងដំណើការប្រតិបត្តិ។
ក្នុងពិធីបិទមានពិធីប្រគល់ទទួលទង់ប្រធានសមាគមមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០២២ ពីប្រទេសម្ចាស់ផ្ទះវៀតណាមទៅកាន់ប្រធានប្តូរវេនឆ្នាំ២០២៣ គឺប្រទេសអូស្ត្រាលី៕