កិច្ចសន្ទនា "“កូវីដ ១៩ និង FDI៖ ផលប៉ះពាល់និងយថាទស្សន៍”។ (រូបថត៖ VOV) |
នៅទីនេះ តំណាងជាច្រើនបានចាត់ទុក ថា ក្នុងពេលកន្លងមក រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល តែងតែផ្ដល់ការយកចិត្ត ទុកដាក់ខ្ពស់ដល់វិនិយោគិន បរិយាកាសវិនិយោគ ផ្ដោតសំខាន់ទៅលើការកែលម្អ បង្កើតបរិយាកាសវិនិយោគ អាជីវកម្មដ៏ស្អាតស្អំ ប្រកបដោយសមភាពនិងតម្លាភាព។ លោកនាយករដ្ឋមន្រ្តីបានផ្ទៀងស្ដាប់សំណើររបស់វិនិយោគិន ហើយបញ្ជាឲ្យក្រសួង ស្ថាប័ន មូលដ្ឋានពិនិត្យមើលដោះស្រាយការលំបាក ការជំពាក់ជំពិន ដើម្បីជួយពួកគេ នឹងនរចិត្តវិនិយោគយ៉ាងយូរអង្វែងនៅវៀតណាម។ យន្តការ គោលនយោបាយអំពីការ កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម កាន់តែសុក្រិតនិងគ្រប់ជ្រុងជ្រោយ តាមនោះ ជួយការកែទម្រង់មានលទ្ធផលជាក់ស្ដែង និងប្រសិទ្ធភាពជាង។ លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ ចាត់ទុកថា៖
“ជម្ងឺរាតត្បាតកូវីដ ១៩ ក៏នាំមកនូវឱកាសដើម្បីឲ្យយើងសុក្រិតរបៀបរបប លើក កំពស់សមត្ថភាពអភិបាលកិច្ច កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ដើម្បីជំរុញការ អនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក។ ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តពិនិត្យមើលលើលក្ខខណ្ឌ វិនិយោគអាជីវកម្ម ដើម្បីលុបបំបាត់ឬកែសម្រួលបទបញ្ញត្តិនានាដែលមិនសមស្រប ទៀតឡើយ តាមនោះជួយសម្រួលដល់វិនិយោគិន និងសហគ្រាសក្នុងការជ្រៀតចូល ទីផ្សារ។ តាមរយៈជម្ងឺរាតត្បាតលើកនេះ យើងមានឱកាសដើម្បីអភិវឌ្ឍផ្នែកថ្មីមួយ ចំនួន នោះគឺសេដ្ឋកិច្ចឌីជីថល ឬឧស្សាហកម្មឱសថសាស្ត្រ។ នោះគឺការលើកកំពស់ មូលដ្ឋានសុខាភិបាល និងគុណភាពនៃប្រភពធនធានមនុស្ស។ យើងចាត់ទុកថា នេះ ជាឱកាសមួយសម្រាប់វិនិយោគិនបរទេសនៅវៀតណាម”៕