វៀតណាមបានចូលរួមសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកទី៨អំពីផលប្រយោជន៍សង្គម

Theo VOV -
Chia sẻ
VOV-ប្រធាន​បទរបស់សន្និសីទលើកនេះគឺ “អភិវឌ្ឍន៍សង្គមសំរាប់ទាំងអស់គ្នា”

វៀតណាមបានចូលរួមសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកទី៨អំពីផលប្រយោជន៍សង្គម - ảnh 1
នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចតេជោហ៊ុនសែន (VOV)



        VOV-នាថ្ងៃទី៦កញ្ញា នៅ​ទីក្រុងសៀមរាបរបស់កម្ពុជាបានប្រព្រឹត្តទៅ​សន្និសីទ
​​​រដ្ឋមន្ត្រី​សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី៨។ ប្រធាន​បទ
របស់សន្និសីទលើកនេះគឺ “អភិវឌ្ឍន៍សង្គមសំរាប់ទាំងអស់គ្នា” បាន​ប្រមូលផ្ដុំ​ទៅ
លើផលប្រយោជន៍សំរាប់កុមារ ជនពិការនិងជនចាស់ជរា។ ថ្លែងមតិ​បញ្ជា​នៅ
សន្និសីទ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចតេជោ​ហ៊ុនសែនបាន​សង្កត់ធ្ងន់
ថា ផលប្រយោជន៍សង្គមនិងការអភិវឌ្ឍន៍សង្គមជាបញ្ហាមានចរិត​លក្ខណៈ​សកលនិងសំខាន់ពិសេសចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះ​មាន
ប្រទេសអាស៊ានភាគច្រើន។ ក្នុងច្រើនទស្សវត្សកន្លងមក ផលប្រយោជន៍​សង្គម​និងការអភិវឌ្ឍន៍សង្គមជានិច្ចកាលជាផ្នែកមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍​សេដ្ឋកិច្ច
-សង្គមរបស់អាស៊ាន។

        សន្និសីទលើកនេះបានពិភាគ្សាពិនិត្យនិងបំពេញបន្ថែមពង្រាងឯកសារសំ​ខាន់ចំនួន២រួមមានសេចក្តីថ្លែងការអាស៊ានអំពីការបង្កើនការពារសង្គមនិងលប់
បំបាត់អំពើរហឹង្សាចំពោះនារីនិងអំពើរហឹង្សាចំពោះកុមារ៕

ប្រតិកម្មទៅវិញ