វៀតណាមបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ នាក់ទៀតហើយត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមក្រោយពីចូលមកប្រទេស

Chia sẻ
(VOVWORLD) - គិតត្រឹមម៉ោង ៦៖០០ ដល់ ១៨៖០០ ថ្ងៃទី ១៥ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩  ចំនួន ៣ ករណីថែមទៀតដែលបានចូលមកទីក្រុងហាណូយ ដុងណៃ (Dong Nai) និងកៀនយ៉ាង (Kien Giang) ដែលត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗ។
វៀតណាមបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ នាក់ទៀតហើយត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមក្រោយពីចូលមកប្រទេស - ảnh 1បុគ្គលិកពេទ្យយកសំណាកដើម្បីធ្វើតេស្តិ៍ជំងឺកូវីដ-១៩ (រូបថត៖laodong)

យោងតាមព័ត៌មានពីក្រសួងសុខាភិ បាលវៀតណាមកាលពីថ្ងៃទី ១៨ ខែមីនា បានឲ្យដឹងថាគិតត្រឹមម៉ោង ៦៖០០ ដល់ ១៨៖០០ ថ្ងៃទី ១៥ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩  ចំនួន ៣ ករណីថែមទៀតដែលបានចូលមកទីក្រុងហាណូយ ដុងណៃ (Dong Nai) និងកៀនយ៉ាង (Kien Giang) ដែលត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗ។

ករណីឆ្លងជំងឺកូវីដ-១៩ថ្មីទាំង ៣ នេះសុទ្ធសឹងតែជាជនជាតិវៀតណាម មកពីក្រៅប្រទេស ហើយត្រូវបានដាច់នៅដាច់ដោយឡែក ដើម្បីព្យាបាលនៅមន្ទីរពេទ្យត្រូពិកជម្ឈិមសាខានៅ Dong Anh ទីក្រុងហាណូយ មន្ទីរពេទ្យសួតដុងណៃ និងមណ្ឌលសុខភាពទីក្រុងហាទៀន។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១៨៖០០ ថ្ងៃទី ១៥ ខែមីនា វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩  ចំនួន ១.៥៩៤ ករណី ដែលក្នុងនោះចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមករាដល់ពេលនេះមាន ៩០១ ករណី៕ 

ប្រតិកម្មទៅវិញ