ឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានលើកទឹកចិត្តដល់នាយទាហាន មុនពេលធ្វើដំណើរទៅបំពេញភារកិច្ច។ រូបថត៖ An Dang/TTXVN |
យោងតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋ វៀតណាមបន្តបញ្ជូននាយទាហានចំនួន ៣ នាក់ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមមាន៖ វរសេនីយ៍ទោ Nguyen My Hanh ជំនួសឲ្យ វរសេនីយ៍ទោ Nguyen Thi Minh Phuong ទទួលតំណែងជានាយទាហានហ្វឹកហាត់ជាន់ខ្ពស់នៅបេសកកម្ម UNISFA តំបន់ Abyei។ វរសេនីយ៍ត្រី Hoang Van Kien ជំនួសឲ្យវរសេនីយ៍ត្រី Bui Van Nhung ទទួលតំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្ម UNMISS ក្នុងប្រទេសស៊ូដង់ខាងត្បូង។ អនុសេនីឯក Pham Thi Mai Ngan ជំនួសឲ្យអនុសេនីឯក Nguyen The Duy នៅបេសកកម្ម UNISFA ក្នុងតំបន់ Abyei។
រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូនកម្មាភិបាលនិងនាយទាហានចំនួន ៧៨៦ នាក់ទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបេសកកម្មចំនួន ៣ (នៅស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល និងតំបន់ Abyei) និងទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងនោះមានមន្ត្រីយោធាចំនួន ៧៧៩ នាក់ និងមន្រ្តីប៉ូលីសចំនួន ៧ នាក់៕