វៀតណាមបង្កើនការរត្រួតពិនិត្យមនុស្ស មធ្យោបាយឆ្លងកាត់ព្រំដែន

Chia sẻ
(VOV)_អនុវត្តតាមសារលិខិតបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមស្ដីពីការបង្ការប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី បណ្ដាតំបន់បានរៀបចំប៉ុស្តការពារត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅច្រកទ្វា​
វៀតណាមបង្កើនការរត្រួតពិនិត្យមនុស្ស មធ្យោបាយឆ្លងកាត់ព្រំដែន - ảnh 1
វៀតណាមបង្កើនការរត្រួតពិនិត្យមនុស្ស មធ្យោបាយឆ្លងកាត់ព្រំដែន

(VOV)_អនុវត្តតាមសារលិខិតបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀត
ណាម ស្ដីពីការបង្ការប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី បណ្ដាតំបន់បានរៀបចំ ប៉ុស្តការពារត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅច្រកទ្វា​ព្រំដែន និងផ្លូវព្រំដែននានាដើម្បី ម្ចាស់ការបង្ការ ប្រឆាំងអាសន្នរោគផ្តា​សាយ A/H5N1 និង A/H7N9 ។

          នៅច្រកទ្វាព្រំដែនផ្សេងៗនៅខេត្ត Lang Son ( ភាគខាងជើងវៀត​ណាម)​ ក្នុង១ ថ្ងៃមានមនុស្សចំនួន១៣០ពាន់នាក់ចេញចូល។ បណ្ដាកង​កម្លាំងមានសមត្ថកិច្ចខេត្ត 
Lang Son បានបង្កើតប៉ុស្តត្រួតពិនិត្យ និងរបង​ប៉េតុង​នៅតាមច្រករបៀង។ លោក 
Nguyen Trong Nghia ប្រធាននាយ​ក​ដ្ឋាន​គ្រប់គ្រង​ទីផ្សារ​ខេត្ត Lang Son បានអោយដឹ
ងថា៖

          “ យើងខ្ញុំបានបង្កើនការងារឆែកឆេរ កសាងមូលដ្ឋានផ្គត់ផ្គងព័ត៍មាន​ រួមសហ ការជាមួយស្ថាប័ននានាដើម្បីចាប់ឃុំនិងធ្វើចំណាត់ការ​គ្រប់​មុខសញ្ញា  មធ្យោបាយ ដែលប្រព្រឹត្តបទល្មើស។ ”

          នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម បន្ទាប់ពីអាសន្នរោគ ​A/H5N1 មាន វត្តមាននៅទីនេះ ផ្នែកសុខាភិបាលរបស់​ខេត្តបានបង្កើនការឃ្លាំមើល ពិនិត្យ​សុខ ភាពសំរាប់ប្រជាជន។ លោក Nguyen Luong Tam នាយក​មជ្ឈមណ្ឌល​សុខាភិបាល
បំរុងខេត្ត Ha Tinh បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន នៅតំបន់ Vung Ang ច្រកទ្វាព្រំដែនអន្តរជាតិ Cau Treo និងកំពុង
ផែរ Xuan Hai ស្រុក Nghi Xuan យើងខ្ញុំរួមសហការជា​មួយកងកម្លាំងការពារព្រំដែន  គយ បានអនុវត្តការវាស់កំដៅខ្លួនចំពោះភ្ញៀវ​ទាំងឡាយដែលឆ្លងកាត់៕”

ប្រតិកម្មទៅវិញ