វៀតណាមនាំចេញផ្លែមៀនទៅកាន់ទីផ្សារ អូស្ត្រាលី

Chia sẻ
(VOVWORLD) - ចាប់ពីដើមរដូវផ្លែមៀនមក វៀតណាមនាំចេញផ្លែមៀនស្រស់ៗប្រមាណ ៣០ តោន ទៅកាន់ទីផ្សារ អូស្ត្រាលី។ នាពេលថ្មីៗនេះ វៀតណាមបាននាំចេញផ្លែមៀនចំនួន ៧ តោនកន្លះទៅកាន់អូស្ត្រាលីខាងត្បូង។
វៀតណាមនាំចេញផ្លែមៀនទៅកាន់ទីផ្សារ អូស្ត្រាលី - ảnh 1 (រូបថត៖ VOV)

ដើម្បីជួយផ្សព្វផ្សាយផ្លែមៀនស្រស់ៗរបស់វៀតណាមនៅអូស្ត្រាលីនោះស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានសហការជាមួយសហគ្រាសនានា បានជួយផ្សព្វផ្សាយផ្លែមៀននៅអូស្ត្រាលី។ លោក Nguyen Phu Hoa ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានថ្លែងថា៖

“ស្ថាប័នពាណិជ្ជកម្មវៀតណាមបានរៀបចំកម្មវីធី ផ្សព្វផ្សាយមួយដែលមានឈ្មោះថា“ផ្លែមៀន វៀតណាម!”  ដើម្បីរំលឹកដល់ស្រុកកំណើតវិញ។ ក្នុងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ នោះ អាណិកជនជាច្រើនរូបមិនអាចវិលប្រឡប់ទៅស្រុកកំណើតវិញបានហើយ។ ដូច្នេះពិសារផ្លែមៀន ក៏ជាវិធីមួយដើម្បីជួយគាំទ្រ និងនឹករលឹកដល់ស្រុកកំណើត ផងដែរ”៕

ប្រតិកម្មទៅវិញ