វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
Vovworld-ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម​លោក​ Truong Tan Sang ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee
វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee (livemint.com)

        Vovworld-ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម​លោក​ Truong
Tan Sang ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee បានអញ្ជើញ​មក​បំពេញ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី១៤ដល់ទី១៧កញ្ញា ឆ្នាំ​២០១៤។ ពិធីទទួលស្វាគមន៍ប្រធានាធិបតីឥណ្ឌាបានប្រព្រឹត្តទៅដ៏មហោឡារឹត​នាព្រឹកថ្ងៃ
ទី១៥កញ្ញានៅទីក្រុងហាណូយ។ បន្ទាប់នោះប្រធានរដ្ឋវៀតណាម​លោក Truong
Tan Sang និងប្រធានាធិបតី Pranab Mukherjee បាន​ជួប​សន្ទនាស្ដីពីបញ្ហាទ្វេភាគី
និងដំបន់អន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់​ដូចគ្នា។ ភាគីទាំងពីរបាន
ឯកភាពបង្កើននិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយចំណុច
ស្នូលគឺកិច្ចសហប្រតិបត្តិការនយោបាយការពារជាតិសន្តិសុខសេដ្ឋកិច្ចវិទ្យាសាស្ត្រ
និងបច្ចេកទេសជាដើម។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ
ជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខ ទន្ទឹមនឹងនោះរៀបចំកិច្ចប្រជុំគណៈ
កម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរនាឆ្នាំ២០១៥នៅវៀតណាម។

​​​​         ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងលឿនរបស់
ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាំតំលៃពាណិជ្ជកម្មទ្វេភាគិ
ទទួលបាន៧ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥និង១៥ពាន់លានដុល្លារអាមេរិក
នាឆ្នាំ២០២០។ ប្រធានរដ្ឋលោក Truong Tan Sang និងប្រធានាធិបតី Pranab Mukherjee ក៏បានផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា វាយតំលៃខ្បស់និងឯកភាពបន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរនៅ
បណ្ដាវេទិការដំបន់និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីររូបក៏ឯកភាពអំពីសារៈសំខាន់
នៃការធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោះ
ស្រាយជំលោះនៅដំបន់នេះដោយសន្តិវិធីគោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២​ អនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសំរេចយ៉ាងឆាប់រហ័ស
ការចរចារអំពីក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។

        នារសៀលថ្ងៃទី១៥កញ្ញា ទទួលជួបសន្ទនាជាមួយប្រធានាធិបតី Pranab
Mukherjee អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីជារបត់សំខាន់រួមចំណែកបន្តជំរុញទំនាក់
ទំនងមិត្តភាពជាប្រពៃណីនិងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។
លោកអគ្គលេខា Nguyen Phu Trong បានអំពាវនាវឥណ្ឌាបន្តគាំទ្រចែករំលែកគោល
ជំហររបស់វៀតណាមអំពិបណ្ដាបញ្ហាដំបន់និងអន្តរជាតិ រួមមានការដោះស្រាយ
ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។

        នាថ្ងៃដ៏ដែលក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា ប្រធាន​រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានចាត់ទុកថា ការបង្កើន​កិច្ច​សហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌានឹងសកម្មរួមចំណែកសំរាប់សន្តិភាព​សន្តិសុខនិងភាពសម្បូររុងរឿងក្នុងដំបន់និងលើពិភពលោក។ ក្នុងឱកាសនេះ​ដែរ តាមរយៈប្រធានាធិបតី Pranab Mukherjee ប្រធានរដ្ឋសភា​ Nguyen Sinh Hung បាន
ផ្ញើរសេចក្តីអញ្ចើញថ្នាក់ដឹកនាំរដ្ឋសភាឥណ្ឌាមកវៀតណាមចូលរួម​មហាសន្និបាត
អន្តរសភាពិភពលោក IPU 132 នៅទីក្រុងហាណូយ​នាឆ្នាំ​២០១៥។​

​​​       នាថ្ងៃទី ១៥ កញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយ
ប្រធានាធិបតីឥណ្ដា លោក Pranab Mukherjee។ បន្ទាប់នោះ ភាគីទាំង ២ បាន
ចេញផ្សាយសេចក្តីថ្លែងការរួម វៀតណាម-ឥណ្ឌា។ ក្នុងនោះ ឥណ្ឌាអះអាងជា
ថ្មីម្តងទៀតថា៖ វៀតណាមជានិច្ចការគឺជាដៃគូសំខាន់មួយក្នុងគោលនយោបាយ
ឆ្ពោះខាងកើតរបស់ឥណ្ឌា។ ក្រៅពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ភាគីទាំង ២ បាន​ឯកភាពថា៖ សេរីភាពខាងនាវាចរណ៍លើសមុទ្រខាងកើតមិនអាច
រារាំងទេ ហើយអំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់ ជៀសវាងការប្រើប្រាសអាវុធ
ដោះស្រាយជំលោះដោយសន្តិវិធីដោឈឈរលើការគោរពរនិងប្រតិបត្តិតាមច្បាប់
អន្តរជាតិ ជាពិសេសគឺ DOC និង UNCLOS ឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ