វៀតណាមនិងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងបណ្ដាតំបន់

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ មេសា ក្រុមការងារនៃស្ថានទូតវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tamamrasset ភាគខាងត្បូងប្រទេស នេះ។ 
វៀតណាមនិងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងបណ្ដាតំបន់ - ảnh 1 វៀតណាមនិងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងបណ្ដាតំបន់

ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ មេសា ក្រុមការងារនៃស្ថានទូតវៀតណាមដឹក នាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tamamrasset ភាគខាងត្បូងប្រទេស នេះ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូវៀតណាមបានជួបធ្វើការ ជាមួយអភិបាលខេត្ត  Tamamrasset  លោក Doumi Djilali  និងថ្នាក់ដឹកនាំសភា ឧស្សាហពាណិជ្ជកម្មតំបន់នេះ។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ទីផ្សារនិងតម្រូវការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា វិធានការជាក់ស្តែងសំដៅជំរុញយ៉ាងខ្លាំងថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាង វៀតណាមជាមួយតំបន់នេះ។ ក៏ក្នុងឱកាសនេះដែរ បានប្រារព្ធឡើងសិក្ខាសាលា តុមូលឧទ្ទេសនាមអំពីសក្តានុភាពសហប្រតិបត្តិការលើវិស័យនាំចេញនាំចូលនិង ការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ