វៀតណាមនិងអាល្លឺម៉ង់មានសក្តានុភាពសហប្រតិបត្តិការជាច្រើន

Chia sẻ
(VOVworld) – វៀតណាមនិងអាល្លឺម៉ង់មានសក្តានុភាព
ដើម្បីបង្កើននិង ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ។​ 

វៀតណាមនិងអាល្លឺម៉ង់មានសក្តានុភាពសហប្រតិបត្តិការជាច្រើន - ảnh 1
វៀតណាមនិងអាល្លឺម៉ង់មានសក្តានុភាពសហប្រតិបត្តិការជាច្រើន (Image: VNA)

(VOVworld) – វៀតណាមនិងអាល្លឺម៉ង់មានសក្តានុភាពដើម្បីបង្កើននិង
ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។​ នេះគឺជាសេចក្តី
ប្រកាស របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan
Xuan Hung ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន
វៀតណាមប្រចាំនៅទីក្រុងប៉ែកឡាំងមុនពេលដំណើរទស្សនកិច្ចជាផ្លូវការ
នៅអាល្លឺម៉ង់របស់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ តាម
លោក Doan Xuan Hung ថា៖ បន្ទាប់ពីបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
រវាងវៀតណាមនិងអាល្លឺម៉ង់ ប្រទេសទាំងពីរកាន់តែទទួលបានការបោះ
ជំហានជាច្រើន។ ក្នុងទំនាក់ទំនង នយោបាយនិងការទូត ភាគីទាំងពីរមាន
ការយោគយល់គ្នាទៅវិញទៅមកនិង ចែករំលែកបទពិសោធន៍លើវិស័យ
ជាច្រើន។ ស្តីពីទំនាក់ទំនងពាណិជ្ចកម្ម អាល្លឺម៉ង់បានក្លាយទៅជាដៃគូ
ពាណិជ្ជកម្មជួរមុខរបស់វៀតណាមក្នុងចំណោម ប្រទេសជាសមាជិក
សហភាពអឺរ៉ុប (EU) ។ វៀតណាមគប្បីឆ្លៀតយកឨកាសថែម ទៀត
ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ