វៀតណាមនិងអាមេរិកបង្កើនការសម្របសម្រួលនៅវេទិកាតំបន់និងអន្តរជាតិ

Chia sẻ

(VOVWORLD) - រដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចរួម ជាមួយអាមេរិក បន្តនាំឲ្យទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណ ភាពដែនដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ឆ្ពោះទៅការលើកកំពស់ទំនាក់ ទំនងនៅពេលមានលក្ខខណ្ឌសមស្រប។

វៀតណាមនិងអាមេរិកបង្កើនការសម្របសម្រួលនៅវេទិកាតំបន់និងអន្តរជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (ស្ដាំ) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖ baoquocte.vn)
កាលពីយប់ថ្ងៃទី ១៣ ខែកក្កដា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការ បរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។
រដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចរួម ជាមួយអាមេរិក បន្តនាំឲ្យទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណ ភាពដែនដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ឆ្ពោះទៅការលើកកំពស់ទំនាក់ ទំនងនៅពេលមានលក្ខខណ្ឌសមស្រប។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ កិច្ចសន្ទនាតាមទូរស័ព្ទរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden (ថ្ងៃទី ៣០ មីនា ឆ្នាំ ២០២៣) និងបានឯកភាពថា នឹងសម្របសម្រួលជាមួយវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទនោះ ជាពិសេសគឺជំរុញដំណើរ ទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយអនុវត្តន៍កិច្ចព្រមព្រៀង សហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្ត ទុកដាក់ដូចគ្នា ហើយបានឯកភាពពង្រឹងការសម្របសម្រួលនៅវេទិកាតំបន់ និងអន្តរ ជាតិនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ